នៅវេលាម៉ោង ២ និង៣០ នាទីមុននេះ កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនម្ចាស់ផលិតផលថែរក្សាសម្រស់ JChing នៅចំណុចស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្មភាពនេះក៏បានបង្កឱ្យមានភ្ញាក់ផ្អើលនៅបណ្ដាញសង្គមអនឡាញន៍ បន្ទាប់ពីម្ចាស់ផលិតផលបានធ្វើការ Live នៅលើហ្វេសប៊ុកផេក ching Cosmetic Brand ។

ករណីសមត្ថកិច្ចចុះឃាត់ឈ្មោះ សៅ លីឈីង អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់ទំបន់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តកណ្តាលពាក់ព័ន្ធទៅនឹងការប្តឹងរបស់ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទញ៉ុះញ៉ុងឱ្យមានការរើសអើង។ យ៉ាងណាមិញ សមត្ថកិច្ចបានឃាត់ម្ចាស់ផលិតផលនេះ នៅពេលដែលលោកស្រីបម្រុងនឹងចាកចេញពីផ្ទះ ឡើងលើរថយន្ត ក្នុងបំណងចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនចុះពីក្នុងរថយន្តតែម្តង៕

ចុចអាន៖ សកម្មភាព​ចាប់​ឃាត់​ខ្លួន​ ម្ចាស់​ផលិត​ផល​ J​Ching​ ពីក្នុង​ឡាន​ បង្ក​ភាព​ភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​សង្គម

Telegram-Troryorng
Share.