បាត់ដំបង៖ ពលរដ្ឋខ្មែរជិត២០០នាក់ត្រូវទាហានថៃបញ្ជូនមកកម្ពុជាវិញ ហើយមន្ត្រីជំនាញរកឃើញពលរដ្ឋម្នាក់មានជំងឺកូវីដ- ១៩ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ ២០២១២នេះ កម្លាំងចម្រុះការពារគោលដៅតំបន់ ព្រំដែនបានទទួលពលរដ្ឋខ្មែរពីភាគីទាហានថៃសរុបចំនួន ១៧៥នាក់ ក្នុងនោះបុរសចំនួន ៦៥នាក់ ស្រី ៦៩ នាក់ និងក្មេងប្រុសស្រីសរុបចំនួន ៤១នាក់។

ក្នុងចំណោមពលរដ្ឋខ្មែរទាំងអស់ ក្រុមគ្រូពេទ្យបានរកឃើញពលករបុរសម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបញ្ជូនទៅមណ្ឌលព្យាបាល។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ក្រៅពីពលករម្នាក់វិជ្ជមានកូវីដ- ១៩ មន្ត្រីជំនាញក៏បានពិនិត្យលើពលករ ដែលមានកាតចាក់វ៉ាក់សាំងចំនួន ១២៦នាក់ និងក្រោយការអប់រំណែនាំរួចហើយអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ក្រៅពីនេះបានបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក ដើម្បីអនុវត្តតាមវិធានសុខាភិបាល៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.