ពិព័រណ៍​ផលិតផល​ខ្មែរ​ ដែល​រៀបចំ​ដោយ​ Beyond Retail Business Cambodia ​(​B.R.B ​Cambodia​)​ ឈាន​ដល់​សប្តាហ៍​ចុង​ក្រោយ​ ​ដែល​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​ ជីប ម៉ុង សែនសុខ​ ​នៅ​ចុង​សប្តាហ៍​នេះ​ ថ្ងៃ​ទី​ ១៩ ​និង​ទី​២០ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២២​ ​។ ពិព័រណ៍​ផលិតផល​ខ្មែរ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​សាធារណជន​ ​ដែល​ B.R.B Cambodia ​រៀប​ចំ​ឡើង​ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ​២៩ ​ខែ​មករា​ឆ្នាំ​២០២២​ ​នៅ​ ផ្សារ​ទំនើប​ ​ជីប ម៉ុង ​ណូរ៉ូ​ ​ម៉ល​ ​២​សប្តាហ៍​ជាប់​គ្នា​រួច​ទៅ​ហើយ​។

នៅ​សប្តាហ៍​នេះ ​ពិព័រណ៍​ផលិតផល​ខ្មែរ​ ​ប្រមូល​​ផ្ដុំ​​ការ​​បង្ហាញ​​ផលិត​ផល​​ជា​​ច្រើន​​ប្រភេទ​​ដូច​ជា​​ ផលិតផល​​សុខុមាលភាព​ ​ផលិតផល​​ម្ហូប​​អាហារ​ ​​​ផលិត​ផល​​តុប​​តែង​​ផ្ទះ ​ផលិត​ផល​​​​ម៉ូដ​​និង​គ្រឿង​​​តុប​តែង​​​​ ដែល​សុទ្ធសឹង​ជា​ផលិតផល​ខ្មែរ​ពិតៗ​ បង្កើត​ឡើង​ដោយ​សិប្បករ​ក្នុង​ស្រុក​។

​បើ​តាម​ប្រសាសន៍​ ​លោក ឌែននី សុទ្ធាបញ្ញា ស៊ីម ដែលជា​ ​ប្រធាន​ផ្នែក​ទីផ្សារ​ជាន់​ខ្ពស់​ នៃ​ក្រុមហ៊ុន​ជីបម៉ុង​រី​ថែល​ ​បាន​អោយ​ដឹង​ថា ​«​មាន​ផលិតផល​ខ្មែរ​ជា​ច្រើន​ដែល​យើង​ចង់​ណែនាំ​ដល់​អតិថិជន​ ហើយ​នៅ​ពេលនេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​ដែល​ពិព័រណ៍​ខ្មែរ​នាំ​យក​ផលិតផល​ជា​ច្រើន​ជា​ជម្រើស​សំរាប់​អតិថិជន​ ​ព្រម​ទាំង​គាំទ្រ​សិប្បករ​ក្នុង​ស្រុក​។ ​ផ្សារ​ទំនើប​ ជីប ម៉ុង​ គឺ​ជា​ផ្សារ​ទំនើប​របស់​ខ្មែរ​ដែល​មាន​បេសកម្ម​ក្នុង​ការ​នាំ​យក​ផលិតផល​មាន​គុណភាព​និង​សេវាកម្ម​ល្អ​ ​ជូន​អតិថិជន​។​​ យើង​នឹង​មាន​កម្មវិធី​ល្អៗ​បែប​នេះ​ទៀត​នៅ​ក្នុង​ផ្សារ​ទំនើប​របស់​យើង​ខ្ញុំ​នា​ពេល​អនាគត​។​»

ពិព័រណ៍​ផលិតផល​ខ្មែរ​ ​ដែល​រៀប​ចំ​ដោយ​ ​B.R.B Cambodia​ ធ្លាប់​រៀប​ចំ​ជា​ច្រើន​ដង​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​ហើយ​ថ្មីៗ​ក៏​រៀប​ចំ​នៅ​រាជធានី​ភ្នំពេញ​ ដែល​ទទួល​បាន​ភាព​ជោគជ័យ​គួរ​អោយ​កត់​សម្គាល់​ ​ដោយ​សារ​តែ​សាធារណជន​បាន​មក​ទស្សនា​ ​រួម​ទាំង​ទិញ​ទំនិញ​នៅ​ទីនេះ​ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​លាន់​មាត់​សរសើរ​អំពី​ផលិតផល​ល្អៗ​របស់​ខ្មែរ​ និង​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​គាត់​បាន​ទស្សនា​ស្តង់​ផលិតផល​ផ្សេង​ៗ​ទៀត​។​ ពួក​គាត់​សង្ឃឹម​ថា​នឹង​មាន​ ​ពិព័រណ៍​បែប​នេះ​បន្ត​ទៀត​។​

បើ​តាម​ប្រសាសន៍​លោក​ Pierre-Andre Romano – Co-CEO​​ របស់​ B.R.B Cambodia​ បាន​អោយ​ដឹង​ថា ​«​​សម្រាប់​កម្មវិធី​បន្ទាប់​ ​យើង​ខ្ញុំ​ចង់​លើក​កម្ពស់​ការ​យល់​ដឹង​បន្ថែម​អំពី​ផលិតផល​ក្នុង​ស្រុក​ និង​វត្ថុ​​សិល្បៈ​​ដែល​ធ្វើ​ដោយ​អ្នក​ដែល​មាន​ជំនាញ​និង​ទេព​កោសល្យ​ តាម​រយៈ​ការ​បង្កើត​យុទ្ធនាការ​ផ្សព្វផ្សាយ​ ​និង​បង្កើត​ពិព័រណ៍​ជា​ទៀង​ទាត់​បន្ថែម​ទៀត​។​ គោលបំណង​ចម្បង​របស់​យើង​នៅ​ពេល​នេះ​ ​គឺ ​បង្កើន​ការ​ដាក់​បង្ហាញ​អោយ​បាន​ច្រើន​ ​និង​ការ​នាំ​ចូលទៅ​កាន់​ទីផ្សារ​តូចៗ​ក្នុង​ស្រុក​។​»

សូម​បញ្ជាក់​ថា​ ​កម្មវិធី​នេះ​មាន​ការ​គាំទ្រ​ខ្លាំង​​ពី​​អង្គរ​​ប៉ាវីស​, ​ក្រុមហ៊ុន​​ ជីប ម៉ុង​​ រី​ថែល​ ​និង​​ធនាគារ​​​ ជីប ម៉ុង ​រួម​ទាំង​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​​ ​ដែល​គាំទ្រ​ផលិតផល​ខ្មែរ​។​ ​ពិព័រណ៍​ផលិតផល​ខ្មែរ​ ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​រៀប​ចំ​នៅ​ខេត្ត​សៀមរាប​ ​និង​រាជធានី​ភ្នំពេញ​ ហើយ​នឹង​បន្ត​នា​ពេល​អនាគត​នៅ​តាម​បណ្តា​ខេត្ត​និង​ក្រុង​ផ្សេង​ៗ​។​

ចុង​សប្ដាហ៍​នេះ​កុំ​ភ្លេច​ទៅ​ចូលរួម​កម្មវិធី​ពិព័រ​ណ៍​ផលិតផល​ខ្មែរ​នៅ​ផ្សារ​ទំនើប​ ជីប ម៉ុង សែន​សុខ​ ទាំង​អស់​គ្នា​...

សូម​សាធារណជន​ ចូលរួម​គាំទ្រ​អោយ​បាន​ច្រើន​ ​នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ការ​តាំង​ពិព័រណ៍​នេះ​ ​ថ្ងៃ​ទី​ ១៩ ​និង​ទី​២០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​ ​នៅ​ផ្សារ​ទំនើប​ ​ជីប ម៉ុង ​សែន​សុខ​ ​ដែល​ស្ថិត​នៅ​ តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ​ម៉ុង ​ឫទ្ធី​ ​។​

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

https://www.facebook.com/BRBCambodia
https://www.facebook.com/chipmongnoromall
https://www.facebook.com/chipmongsensok
Telegram-Troryorng
Share.