ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ២សម័យកាល​វិសាខា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណយោគយល់គ្នា​ (MOU) ជាមួយ​ក្លិប​បាល់ទាត់ Dewa United សមាជិក​លីគ​កំពូល​ប្រទេស​ឥណ្ឌូណេស៊ី (Liga 1) រដូវកាល​២០២២-២០២៣។

ពិធី​ចុះ​ហត្ថលេខា​នេះ​មាន​ការ​ចូលរួម​ពី​លោក​ជំទាវ កែ សួនសុភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា និង​លោក Tommy Hermawan Lo ប្រធាន​ក្លិប​បាល់ទាត់ Dewa United នៅ​វេលា​ម៉ោង​២រសៀល​ ថ្ងៃ​ព្រសហ្បត្តិ៍ ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​​បន្ទប់​សន្និសីទសារព៌តមាន​​​ក្នុង​កីឡដ្ឋាន​ព្រីនស៍ រាជធានី​ភ្នំពេញ។

Telegram-Troryorng
Share.