កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឌួង ឆាយ ដែលត្រូវជាកូនប្រុសរបស់លោកឧកញ៉ា ឌួង​ ងៀប​ បានចេញមុខបកស្រាយ និងធ្វើការសុំអភ័យទោសជំនួសឪពុករបស់លោកជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ដូចមហាជនបានដឹងមកហើយថា លោកឧកញ៉ា ឌួង ងៀប ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើស «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» មាន​ទំហំ​ទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដែលត្រូវបានប្ដឹងដោយអ្នកវិនិយោគជន​ជាតិ​ចិន​តៃវ៉ាន់​ និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ននៅពន្ធនាគារ PJ កាលពីថ្ងៃទី១៤ ខែកុម្ភៈនេះ។

លោកឧកញ៉ា ឌួង ងៀប

យ៉ាងណាមិញ លោក ឌួង ឆាយ បានសុំអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ចក្រ​កម្ពុជា​ និងមហាជនទាំងអស់ ក្នុងការ Live បកស្រាយពីរឿងក្នុងក្រុមគ្រួសារជាសាធារណៈនៅលើបណ្ដាញសង្គម។ តាមរយៈវីដេអូ Live គេបានឃើញថា ដំបូងឡើយលោកដួងឆាយ បានរៀបរាប់ពីសាវតារបស់ឪពុកលោក ដែលជាបុគ្គលដ៏ល្អម្នាក់នៅក្នុងគ្រួសារ និងជាមន្ត្រីនគរបាលម្នាក់ដែលបម្រើជាតិដោយមានការលះបង់ជាច្រើន។ បន្តមកទៀតលោកថា ឪពុករបស់លោកបានចាប់ផ្ដើមប្រែប្រួល ពីឪពុកសែនល្អ ពីអ្នកជំនួញស្មោះត្រង់ និងអស់តួនាទីឃជាមន្ត្រីគម្រូដែលមិនធ្លាប់មានអាស្រូវក្នុងការងារ ធ្លាក់មកដល់ដំណាក់កាលនេះ ក៏ដោយសារវត្តមានរបស់ជនទី៣ ដែលជាអតីតអ្នករើសគ្រាប់បាល់នៅតារាងវាយកូនហ្គោលគឺនាង ប្រាក់ ស៊ីណា។ នេះបើតាមនៃនាទីទី21:00 នៃវីដេអូLive របស់លោក ឌួង ឆាយ។

រូបភាពលោក ឌួង ឆាយ ពីវីដេអូ Live

បន្តពីមានវត្តមានរបស់ជនទី៣ ប្រាក់ ស៊ីណា លោក ឌួង ឆាយ ថាក្រុមគ្រួសារបស់លោកមានព្យុះភ្លៀងមករហូត ដោយនាងជាអ្នកបង្កពីក្រោយ។ កូនប្រុសច្បងរបស់លោក ឌួង ងៀប រូបនេះបានរៀបរាប់ដំណើររឿងសព្វគ្រប់ដែលប្រទាក់ប្រក្រឡាដូចរឿងភាគទូរទស្សន៍ ដែលធ្វើឱ្យលោកមានអារម្មណ៍សោកស្ដាយជាខ្លាំង ខណៈគ្រួសាររបស់លោក​បាន​បាត់បង់កិតិ្តយស និងមានរឿងជាបន្តបន្ទាប់ផ្ទុះនៅលើបណ្ដាញសង្គម។ លោក ឌួង ឆាយ បានបញ្ជាក់​ថា​ មនុស្សស្រីដែលលោកគួរតែអាណិតបំផុតនៅពេលនេះគឺជាម្ដាយរបស់លោក ព្រោះម្ដាយលោកជាស្ត្រីដ៏រឹងមាំម្នាក់ដែលតែងតែការពារ និងព្យាយាមរក្សាកិត្តិយសនៅក្នុងគ្រួសារ។

ជាមួយគ្នានោះដែរ លោក ឌួង ឆាយ បានបញ្ជាក់ជាចុងក្រោយថា លោកត្រូវបានជួយក្រុមគ្រួសាររបស់លោក និងបានអំពាវនាវឱ្យអតីតភរិយារបស់លោកគឺអ្នកនាង ដេត ម៉ាលីណា ឈប់រំខានដល់សតិអារម្មណ៍របស់លោក និងប្រគល់លេខទូរស័ព្ទរបស់លោក មកឱ្យលោកវិញ ដើម្បីឱ្យលោកបានឆ្លងឆ្លើយជាមួយជាមួយថ្នាក់ដឹកនាំ។

សូមរម្លឹកថា ឈ្មោះជនទី៣ ប្រាក់ ស៊ីណា អាចនឹងធ្វើឱ្យមហាជនមួយចំនួននឹកឃើញដល់ព័ត៌មានមួយកាលពីអំឡុងខែ តុលា ឆ្នាំ ២០២០ដោយកាលនោះ អាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញចុះអនុវត្តន៍ដីការ ចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យសម្បតិ្តប្រមាណជាង ៤លាន ដុល្លារ មានដូចជា ដី ផ្ទះវីឡា ២កន្លែង និងរថយន្តស៊េរីទំនើបមួយគ្រឿងពី នារីឈ្មោះ ប្រាក់ ស៊ីណារួមនិងឪពុក ឈ្មោះ ប្រាក់ ផាន បន្ទាប់ពី មានពាក្យបណ្ដឹងពីសំណាក់ស្ត្រីប្រពន្ធដើមថា ទ្រព្យសម្បត្តិទាំងអស់នេះ គឺទទួលបានពីងារជាស្រីកំណាន់របស់ប្ដីគេតែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការពិតទៅ​បើតាម​ពិតដើមបណ្ដឹងខាងលើ គឺជា លោកជំទាវ ខុង លីស៊ីអាណា ដោយលោកជំទាវ បានបញ្ជាក់ថា នារីឈ្មោះ ប្រាក់ ស៊ីណា នេះជាស្រីកំណាន់របស់លោក ឧកញ៉ា ឌួង ងៀប ហើយលោកឧកញ៉ា ឌួង ងៀប បានផ្គត់ផ្គង់លុយកាក់ជាច្រើនដល់នាង រហូតធ្វើឱ្យនាងសល់ទ្រព្យសម្បត្តិជាច្រើន ព្រមទាំងអាចទាក់ចិត្តឲ្យលោកឧកញ៉ា ឌួង ងៀប ឱ្យភ្លេចប្រពន្ធកូនទៀតផងដែរ៕

សូមទស្សនាវីដេអូ លោក ឌួង ឆាយ Live រៀបរាប់ទាំងស្រុងខាងក្រោមនេះ៖

Telegram-Troryorng
Share.