ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគោយន្តដឹកដែក ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យបោកដួលរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុបុរស២នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Y-5081 បើកក្នុងល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុបានវ៉ាក់អើជាមួយគោយន្តដឹកដែក កំពុងបើកឆ្លងផ្លូវ ពីលិចទៅកើត បណ្តាលឲ្យបុកផ្ទប់ពីចំហៀងរងរបួសធ្ងន់២នាក់ ចំណែកឯម៉ូតូខ្ទេចមួយកំណាត់មុខ ។

ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្រោះភ្លាមៗ ចំណែកគោយន្ត និងម៉ូតូសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

Telegram-Troryorng
Share.