រឿង​ក្ដី​ប្ដឹងផ្ដល់​រវាង​លោក​ឧកញ៉ា​ ​ហេង សៀ ​និង​ ​ពិធីការិនី​ ​មាន ពេជ្ររីតា​ ហៅ​យូប៊ី​ ​​នៅ​តែ​ពុះ​កញ្ជ្រោល​និង​ក្ដៅ​គគុក​​ ខណ:​ដែល​មាន​លេច​ចេញ​នូវ​ភស្តុតាង​ថ្មីៗ​ព្រោងព្រាត​ ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​មហាជន​ ទាំង​​​​ប្រព័ន្ធ​តេឡេក្រាម​ ​និង​ ​បណ្ដាញ​សង្គម​ ដូច​ជា​ ​​ក្នុង​ថ្ងៃនេះ​មាន​ការ​ចែកចាយ​នូវ​ប្រតិបត្តិ​ការ​វេរប្រាក់​នៅ​ក្នុង​ធនាគារ​មួយ ​ដែល​គេបាន​សន្មត់​ថា​ ​ជា​ការ​វេរ​ប្រាក់ពី​ភាគី​​លោក​ឧកញ៉ា​ ​ទៅ​ឱ្យ​ ​កញ្ញា​ ​ពិធីការិនី​។​

ប្រតិបត្តិការ​ដែល​មាន​ឈ្មោះ​គណនី​ជា​ភាសា​អង់គ្លេស​​ Heng Sier​ ​បាន​ផ្ទេរ​ប្រាក់​ចំនួន​3​ដង​ ឲ្យ​ទៅ​គណនី​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​ ​Mean Pechrita ​ដោយ​ក្នុង​នោះ​មាន​កំណត់​សម្គាល់​ច្បាស់លាស់​​ថា​៖

១./ ទីមួយ​នៅ​ថ្ងៃ​ទី​ 21 ខែ​មីនា​ គណនី​​ Heng Sier ​បាន​ផ្ទេរ​ប្រាក់​ចំនួន 168$ ​ទៅ​ឲ្យ​គណនី​ Mean Pechrita​ ដោយ​ដាក់​ជា​កំណត់​សម្គាល់​ថា​ សំរាប់លាភសំណាងស្គាល់ហ៊ា
​២./​ ​ទីពីរនៅ​ថ្ងៃ​​ទី​2​ ​ខែ​មេសា ​​គណនី​​ Heng Sier ​បាន​ផ្ទេរ​ប្រាក់​ចំនួន​ 350$ ​ទៅ​ឲ្យ​គណនី​ Mean Pechrita​ ដោយ​ដាក់​ជា​កំណត់​សម្គាល់​ថា​ ​ថ្លៃពេទ្យ​Yubi​
៣./​ ​ទីពីរ​នៅ​ថ្ងៃ​ទី​13 ​ខែ​មេសា​ ​វេលា​ម៉ោង​9​ និង​ ​40​នាទី​ ​គណនី​ Heng Sier ​បាន​ផ្ទេរ​ទឹក​ប្រាក់​ ​168$​ ឲ្យ​ទៅ​គណនី​ខាងលើ​ដដែល​ ​ដោយ​ដាក់​កំណត់​សម្គាល់​ថា ​សម្រាប់​ចូល​ឆ្នាំ​ខ្មែរ​ ​Happy Khmer New Year​
៤./​ ​ទីបី​នៅ​ថ្ងៃ​ទី​19 ​ខែ​មេសា​ ​ គណនី​ ​Hong Sier ​បាន​ផ្ទេរ​ប្រាក់​ចំនួន​ 111$​ ឲ្យ​គណនី​ដដែល​ដោយ​ដាក់​កំណត់​សម្គាល់​ថា​ ​ដោះទាល់​ខូវីដ​19​ ​។​

៥./ ទីប្រាំ​ ចំនួន 50​ ដុល្លារ

សម្រាប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​​ចំនួន​៣​ដង​ខាង​លើ​នេះ​បើ​សរុប​ជា​ទឹក​ប្រាក់​មាន​ចំនួន​ 847$ (ដុល្លារ​អាមេរិក)​។

យ៉ាង​ណា​មិញ​​​​រឿង​នេះ​ ​យើងខ្ញុំ​​នៅ​មិន​ទាន់​ទទួល​បានការ​​បញ្ជាក់​ពី​ភាគី​លោក​ឧកញ៉ា​ និង​ ពិធីការិនី​ យូប៊ី ​​នៅ​ឡើយ​ទេ​ ដូច្នេះ​សារព័ត៌មាន​ត្រយង​សូម​ស្វាគមន៍​ចំពោះ​ការ​បកស្រាយ​របស់​ភាគី​ទាំង​ពីរ​ជា​និច្ច​។

គួរ​ដឹង​ដែរ​ថា​នៅ​ថ្ងៃទី​ ១៣​ ខែ​ឧសភា ​​នេះ​ ​កញ្ញា​ យូប៊ី​ដែល​ជា​ជន​ត្រូវ​ចោទ​ ​ត្រូវ​បាន​តុលាការ​​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ហើយ​៕

Share.