រឿងរ៉ាវ​ប្ដឹងផ្ដល់​រវាង​ពិធីការិនី​ទូរទស្សន៍​ ​និង​​ លោក​ឧកញ៉ា​​អគ្គនាយក​ក្រុម​ហ៊ុន​នាំ​ចូល​គ្រឿង​សំណង់​ ​ឈ្មោះ​ ហេង ស្រេង​ហុង ​នៅ​តែ​ជា​ទី​ចាប់​អារម្មណ៍​ក្នុង​មជ្ឈដ្ឋាន​មហាជន​ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ថា តើ​ការ​ពិត​នៅ​ក្នុង​សាច់​រឿង​ដែល​បង្ក​ឱ្យ​មាន​ជា​ការ​ប្ដឹង​ផ្ដល់​​បក​គ្នា​ទៅវិញ​ទៅ​មក​រវាង​បុគ្គល​ទាំង​ពីរ​នោះ​ភាគី​ខាង​ណា​ជា​អ្នក​ខុស​ហើយ​ភាគី​ខាង​ណា​ជា​ជន​រងគ្រោះ​ពិត​ប្រាកដ​។​

យ៉ាង​ណា​មិញ​ថ្មី​ៗ​នេះ​ មាន​ប្រតិបត្តិ​ការ​វេរ​ប្រាក់​រវាង​គណនី​ឈ្មោះ​ HENG SIER ទៅ​កាន់​គណនី​ MEAN PECHRITA ត្រូវ​បាន​ចែក​ចាយ​បន្ត​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​និង​ហ្វេសប៊ុក​ ដែល​អ្នក​បាន​ឃើញ​សន្មត​ថា​ជា​គណនី​លោក​ឧកញ៉ា​បាន​វេរ​ប្រាក់​ទៅ​ឱ្យ​កញ្ញា​ យូប៊ី​ ដោយ​ក្នុង​នោះ​ក៏​បាន​បញ្ជាក់​ច្បាស់​ៗ​ពី​គោល​បំណង​ក្នុង​ការ​វេរ​ប្រាក់​នោះ​ផង​ដែរ​។

សូមចុចត្រង់នេះ៖ ប្រតិបត្តិ​ការវេរប្រាក់​​ពី​​លោក​ឧកញ៉ា​ ​ទៅ​​ ​​យូប៊ី​ ​មាន​ចំនួន​5ដង​សរុប​ជា​ទឹក​ប្រាក់​…

​​កញ្ញា​យូប៊ី​បាន​ឱ្យ​ដឹង​ក្នុង​ពាក្យ​បណ្ដឹង​​ថា​រូប​កញ្ញា​បាន​ជួប​និង​ស្គាល់​លោក​ឧកញ៉ា​ ​ហេង សៀ​ នៅ​ពេល​ចូលរួម​កម្មវិធី​សម្ពោធ​ហាង​កូនស្រី​របស់​គាត់​ ​ដែល​បន្ទាប់​ពី​នោះ​ ​ឧកញ៉ា​តែង​បាន​ទំនាក់ទំនង​មក​កាន់​កញ្ញា​​តាម​ប្រព័ន្ធ​​ Telegram​ ​ជានិច្ច​។​​

​ចំណែក​ករណី​​វេរ​ប្រាក់​ពី​គណនី​ HENG SIER ទៅ​កាន់​គណនី​ MEAN PECHRITA សាមី​ខ្លួន​ភាគី​ខាង​កញ្ញា​ពិធីការិនី​បាន​ទទួល​ស្គាល់​ក្នុង​​បណ្ដឹង​បក​របស់​ខ្លួន​ថា​​៖​ «​លោក​ឧកញ៉ា​ ហេង​ សៀ​ ពិត​ជា​បាន​ព្យាយាម​វេរ​លុយ​ចូល​ទៅ​ក្នុង​គណនី​របស់​ខ្លួន​ចំនួន​៥​លើក​​ពិត​ប្រាកដ​មែន​ដោយ​សរុប​ជា​ទឹក​ប្រាក់​ចំនួន​ ៨៤៧​ដុល្លារ​ ប៉ុន្តែ​កញ្ញា​តែង​តែ​បដិសេធ​ជានិច្ច​ដោយ​សំអាង​ហេតុផល​ថា​កញ្ញា​មាន​ប្រាក់​ចាយ​គ្រប់គ្រាន់​ហើយ​ តែ​លោក​ឧកញ៉ា​នៅ​តែ​ផ្ញើ​មក​ជា​បន្ត​បន្ទាប់​។»

សូមចុចត្រង់នេះ៖ ​ពិធីការិនី​ ​MYTV​ មាន​ ​ពេជ្ររីតា​​ ​ប្ដឹង​បក​​ឧកញ៉ា​ ហេង​ ​សៀ​ ​ពី​បទ​ ​«​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​»​

ក្រៅ​ពី​ព្យាយាម​ផ្ញើ​លុយ​មក​ឱ្យ​ខ្លួន​ហើយ​នោះ​ កញ្ញា យូប៊ី​ក៏​បាន​លើក​ឡើង​ដែរ​ថា​៖ «លោក​ឧកញ៉ា​បាន​ព្យាយាម​លួងលោម​ចង់​ជួប​មុខ​កញ្ញា​​រហូត​ តែ​កញ្ញា​បដិសេធ​មិន​ព្រម​ជួប​​ លុះត្រា​មាន​ការងារ​ទើប​កញ្ញា​ព្រម​ជួប​។​ ក្រៅ​ពី​ពាក្យ​សម្ដី​លួងលោម​ហើយ​នោះ​លោក​នៅ​តែ​តាម​រំខាន​កញ្ញា​ រហូត​ដល់​មាន​ពេល​ខ្លះ​ លោក​ឧកញ៉ា​ថែម​ទាំង​​បាន ​ផ្ញើ​រូប​ភាព​អាសអាភាស​មក​កាន់​កញ្ញា​ តែ​គាត់​បាន​លុប​រូប​នោះ​ចេញ​វិញ​ដោយ​ខ្លួន​ឯង​ ធ្វើ​ឱ្យ​កញ្ញា​មាន​ចម្ងល់​ តែ​មិនបាន​គិត​ថា​លោក​ឧកញ៉ា​មាន​បំណង​អាក្រក់​មក​លើ​រូប​ខ្លួន​នោះ​ឡើយ​​ រហូត​ដល់​ថ្ងៃ​កើត​ហេតុ​ដែល​កញ្ញា​ ត្រូវ​លោក​ឧកញ៉ា​គំរាម​សំឡុត ​ថា​លោក​មាន​កាំ​ភ្លើង​និង​បង្ខំ​ចង់​រំលោភ​សេពសន្ថវៈ​ លើ​រូប​កញ្ញា​នៅ​ក្នុង​រថយន្ត​​តែ​មិន​បាន​សម្រេច​ ព្រោះ​កញ្ញា​បាន​រត់​ចេញ​មក​កៅអី​ខាង​ក្រោយ​ និង​ព្យាយាម​ច្រាន​លោក​ ឧកញ៉ាចេញ ​ហើយ​​បើកទ្វារ​ឡាន​រត់​គេច​​»។​​​​​

គួរ​ដឹង​ដែរ​ថា​​ពេល​នេះ​ជន​ត្រូវ​ចោទ​ កញ្ញា​ យូប៊ី (មាន​ ពេជ្ររីតា)​ ​កាល​ពី​ថ្ងៃ​ទី​ ​១៣​ ​ខែ​ ឧសភា ឆ្នាំ ២០២១​ ​ម្សិលមិញ​នេះ​​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរី​ភាព​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​សម្ដេច​​តេជោ​៕

Share.