បន្ទាប់​ពី​លោក ឌួង ឆាយ​ ចំណាយ​ពេល​រាប់​ម៉ោង​ Live រៀបរាប់​បកស្រាយ​ពី​បញ្ហា​គ្រួសារ និង​ឆ្លៀត​លើក​ពី​អតីត​ភរិយាមក​បរិយាយ​ដែរ​នោះ​ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​នេះ​ អ្នក​នាង​ ដេត ម៉ាលីណា បាន​ចេញ​មក​តបត​ចំពោះ​ការ​ចោទ​ប្រកាន់​លោក​ ឌួង ឆាយ​ ដោយ​​អ្នក​មេម៉ាយ​រូប​នេះ​បាន​លើក​យក​ចរិត​អាក្រក់​​របស់​លោក​នៅ​ចំពោះ​កូន​ៗ​មក​ទម្លាយ​ជា​សាធារណៈ។

ភ្ជាប់​ជាមួយ​នឹង​សំណេរ​ដ៏​វែង​អន្លាយ​ អតីត​ភរិយា​លោក​ ឌួង ឆាយ​ បាន​សរសេរ​រៀប​រាប់​ថា​ខ្លួន​​និង​កូន​សុខ​ចិត្ត​បៀម​លាក់​ទុក្ខ​ព្រោះ​មិន​ចង់​ឱ្យ​ផ្ទុះ​រឿង​អាស្រូវ​ម្ដង​ហើយ​ម្ដង​ទៀត​ ប៉ុន្តែ​អតីត​ស្វាមី​មិន​ព្រម​ខ្លួន​និង​កូន​រស់​បាន​សុខ​ឡើយ​ គឺ​មាន​តែ​បង្ក​ការ​ភ័យ​ខ្លាច​ ប្រើប្រាស់​អំណាច និង​ទង្វើ​ដ៏​សាហាវ​​គ្មាន​ខ្លាច​ញញើត​ចំពោះ​ច្បាប់​បន្តិចណា​សោះ​ឡើយ​។

អ្នក​នាង​ក៏​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា​អ្នក​នាង​ចង់​​គេច​ផុត​ពី​ការ​គំរាម​កំហែង​ពី​​មនុស្ស​ប្រុស​អន់ចរិត​​(សំដៅ​ដល់​ ឌួង ឆាយ)​។ ស្ត្រី​ដែល​ជា​អ្នក​ជំនួញ​អនឡាញ​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ផង​ដែរ​ថា​​អ្នក​នាង​ខំប្រឹង​រក​ប្រាក់​ចិញ្ចឹម​កូន​យ៉ាង​លំបាក​ ដោយ​មិន​មាន​ជំនួយ​ពី​លោក​ ឌួង ឆាយ​សោះ​ឡើយ​។ អ្នក​នាង​ ដេត ម៉ាលីណា បាន​លើក​ឡើង​បន្ត​ទៀត​​ថា​លោក​ ឌួង​ ឆាយគឺ​ប្រៀប​ដូច​ជា​សត្វពស់​ដែល​ចឹក​គេ​តែ​បែរ​ជា​ដើរ​ប្រាប់​គេ​ថា​ខ្លួន​ត្រូវ​ពស់​ចឹក។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ អ្នក​នាង​ ដេត ម៉ាលីណា បាន​លើក​យក​រឿង​ទំនាស់​ទ្រព្យ​សម្បត្តិ​ មក​ទម្លាយ​សារ​ជា​ថ្មី​ ដោយ​លើក​នេះ​អ្នក​នាង​​បាន​ពន្យល់​ថា​ ខណៈ​នេះ​លោក​ ឌួង ឆាយ​ ក្រៅ​ពី​ប្ដឹង​ដណ្ដើម​កូន​​ហើយ​នោះ​ កំពុង​តែ​ប្ដឹង​ទាមទារ​ទ្រព្យ​សម្បត្តិពី​​កូន​ៗ​គឺ​ផ្ទះ​ដែល​ជា​ជំរក​កូនៗ​កំពុង​រស់​នៅ​ថែម​ទៀត​ ដែល​ទង្វើ​នេះ​ត្រូវ​អ្នក​នាង​ហៅ​ថា​មិន​ចង់​ឱ្យ​កូន​ឬ​ចៅៗ​ទៅ​នៅ​ផ្ទះ​ជួល​ឬ​យ៉ាងណា?

នៅ​ក្នុង​សំនេរ​ដ៏​វែងអន្លាយ​នោះ​ អ្នក​នាង​បាន​ព្រលយ​ដែរ​ថា​ខ្លួន​​ជិត​មាន​បញ្ហា​ផ្លូវ​ចិត្ត​ហើយ​ ប៉ុន្តែ​ទោះ​ជា​រងសម្ពាធ​ប៉ុណ្ណា​អ្នក​នាង​ត្រូវ​តែ​រឹងមាំ​ ខំប្រឹង​រក​ស៊ី​ដើម្បី​ចិញ្ចឹម​កូន​ៗ​ទាំង​៣​។

ចុង​ក្រោយ​អ្នក​នាង​ ដេត ម៉ាលីណា ឆ្លៀត​ស៊ក​សម្ដី​ថា​ លោក​ ឌួង ឆាយ មិន​ខ្លាច​សំណាញ់​ច្បាប់​អាច​មក​ពី​លោក​អាង​ថា​មាន​សញ្ជាតិ​ឌូប៉ៃ​ ប៉ុន្តែ​អ្នក​នាង​ក៏​លើក​ឡើង​វិញ​ដែរ​ថា​អ្នក​នាង​ជឿ​ជាក់​លើ​ច្បាប់​ស្រុក​ខ្មែរ ច្បាប់​ប្រាកដ​ជា​មិន​ឱ្យ​អ្នក​នាង​ និង​កូន​រស់​នៅ​ដោយ​ភាព​ភ័យ​ខ្លាច​នោះ​ឡើយ​៕

សូម​អាន​ខ្លឹម​សារ​និង​ទស្សនា​វីដេអូ​រូប​ភាព​ទាំង​ស្រុង​ដោយ​ ចុច​នៅ​ត្រង់​នេះ​

ប្រភព៖ Deth Malina ដេត ម៉ាលីណា

Telegram-Troryorng
https://t.me/troryorngmedia

Share.