
ក្លិបបាល់ទាត់ Neftçi PFK ដែលជាសមាជិកលីគកំពូលប្រទេសអាហ្សេបៃហ្សង់ Azerbaijan Premier League ដែលកីឡាករ Keisuke Honda បច្ចុប្បន្នជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ផងដែរនោះនឹងបន្តប្រកួតសប្ដាហ៍ទី២៧ របស់ខ្លួននៅយប់ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ។
ក្រុម Neftçi PFK ត្រូវធ្វើដំណើរទៅកាន់ទីក្រុងSumqayıtធំលំដាប់ទី២ក្នុងប្រទេស ប្រកួតជាមួយក្រុម ម្ចាស់ផ្ទះ Sumgayit FK លើទីលានកីឡដ្ឋាន Kapital Bank Arena នៅវេលាម៉ោង៨យប់ថ្ងៃសុក្រនេះ ខណៈក្រុម Neftçi PFK បច្ចុប្បន្នឈរចំណាត់ថ្នាក់លេខ២មាន៥៣ពិន្ទុ គឺចាញ់ក្រុមកំពូលតារាងQarabağ មាន៥៤ពិន្ទុ ពោលគឺចាញ់តែ១ពិន្ទុទេ។ ចំណែកក្រុម Sumgayit FK ជាក្រុមចំណាត់ថ្នាក់លេខ៣មាន៣៦ពិន្ទុ។

តាំងពីធ្វើដំណើរទៅដល់ទីក្រុង Baku ក្នុងខែមីនា មកកីឡាករ Keisuke Honda បង្ហាញខ្លួនជាមួយក្រុមថ្មីបានចំនួន៦លើកមកហើយ ដោយក្នុងនោះរកបានគ្រាប់បាល់២គ្រាប់ និងត្រូវអាជ្ញាកណ្ដាលពិន័យកាតលឿង៣លើកផងដែរ។
អត្ថបទពាក់ព័ន្ធ៖ទស្សនាវីដេអូគ្រាប់បាល់ដំបូងរបស់ Keisuke Honda នៅលីគកំពូលប្រទេសអាហ្សេបៃហ្សង់
អត្ថបទពាក់ព័ន្ធ៖ទស្សនាវីដេអូគ្រាប់បាល់ទី២របស Honda នៅលីគកំពូលប្រទេសអាហ្សេបៃហ្សង់ យប់មិញ
