នៅថ្ងទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀត ខណៈនៅក្នុងរង្វង់សិល្បៈប្រទេសថៃ បានបាត់បង់តារាសិល្បៈជើងចាស់រូបទៀតហើយគឺលោក តយ សេដ្ឋា ( ต้อย เศรษฐา ) មរណភាពនៅវ័យ៧៧ ឆ្នាំ ដោយសារជំងឺមហារីកសួត។

បើតាមការបញ្ជាក់របស់សារព័ត៌មាន Thairath បានឱ្យដឹងថា តារាវ័យចំណាស់រូបនេះ មានជំងឺមហារីកសួតដំណាក់ទី៤ទៅហើយ ទើបបណ្ដាលឱ្យលោកមានសភាពរាងកាយស្គមស្គាំង និងជ្រុះសក់។ សព្វថ្ងៃនេះ លោក តយ សេដ្ឋា ( ต้อย เศรษฐา ) មានកូនស្រីជាស្រឡាញ់ម្នាក់ និងមានចៅ២នាក់ផងដែរ។ គ្រូពេទ្យក៏បានបញ្ជាក់ផងដែរថា ក្រៅពីលោកមានជំងឺមហារីកសួតហើយនោះ លោកក៏បានឆ្លងជំងឺកូវីដ-១៩ ផងដែរ ទើបជាហេតុផលកាន់តែធ្វើឱ្យរាងកាយរបស់លោកកាន់តែទ្រុតទ្រោម។

ប្រវត្តិរបស់តារាប្រុស តយ សេដ្ឋា ( ต้อย เศรษฐา ) ត្រូវបានមហាជនទាំងថៃ ទាំងខ្មែរបានស្គាល់ថា លោកជាតារាភាពយន្ដល្បីនិងជាពិធីករល្បីមួយរូបក្នុងកម្មវិធីកម្សាន្ដរបស់ស្ថានីយទូរទស្ស៍ប៉ុស្ដិ៍លេខ៧។ កាលពីវ័យ១៦ឆ្នាំ លោកបានចូលប្រឡូកសិល្បៈដំបូងគឺជាអ្នកចម្រៀងឱ្យវង់ The Impossibles ។ បន្ទាប់មកលោកក៏បានវិវឌ្ឍន៍ខ្លួនជាតារាភាពយន្ដ ហើយក៏បន្តមកក៏ឈោងចាប់អាជីពជាពិធីករតែម្ដង។ ប្រជាប្រិយភាពរបស់លោកបានសាងកិត្តិយសឱ្យលោកក្លាយជាសិល្បករប្រចាំជាតិថៃ និងជាគ្រូបង្រៀនផ្នែកសិល្បៈដល់ក្មេងជំនាន់ក្រោយបន្តទៀតផងដែរ៕

Telegram-Troryorng
Share.