ប្រធាន​ក្លិប​បាល់ទាត់​វិសាខា លោក​ជំទាវ កែ សួនសុភី និង​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ក្រុម​ការងារ​បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ដែល​ជា​ទីតាំង​សម្រាប់​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

បើ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​របស់​លោក​ជំទាវ​ប្រធាន​ក្លិប នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​កើត​​សរសើរ​ពី​ភាព​ស្រស់​ស្អាត​នៃ​ពហុ​កីឡដ្ឋាន​ទាំង​មូល​រួម​ទាំង​ស្មៅ​នៅ​លើ​ទីលាន​ប្រកួត។

​ពហុ​កីឡដ្ឋាន​មរតក​តេជោ​មាន​ទីតាំង​ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែល​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យសម្រាប់ការប្រកួត ការប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

អត្ថបទពាក់ព័ន្ធ៖ក្លិប​​វិសាខា បង្ហាញ​ប្លង់រួម​របស់​កីឡដ្ឋាន​ព្រីនស៍ គ្រោង​បញ្ចប់​ការ​សាងសង់ នៅ​ចន្លោះ​ឆ្នាំ​២០២៣-២០២៤

យ៉ាងណាក្តី​ក្លិប​បាល់ទាត់​វិសាខា ក៏​មាន​កីឡដ្ឋាន​ព្រីនស៍ ​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​ខ័ណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដែល​​កំពុង​តែ​​រៀបចំ​ឱ្យ​ត្រូវ​ស្តង់ដារ ខណៈ​ផែនការ​មេ​នឹង​គ្រោង​រួចរាល់​នៅ​ឆ្នាំ​២០២៤ ខាង​មុខ៕​

អត្ថបទពាក់ព័ន្ធ៖ក្លិប​បាល់ទាត់​វិសាខា បកស្រាយ​ចម្ងល់​ពី​ភ្លើង​បំភ្លឺ​នៅ​កីឡដ្ឋាន​ព្រីនស៍ ​របស់​ខ្លួន

Share.