តាម​រយៈ​ការ​ផុស​​​របស់​តារា​ចម្រៀង​លោក​ វណ្ណា ស័ក​ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​ស​បង្ហាញ​ឱ្យ​ឃើញ​ថា​នៅ​ពេល​នេះ​គ្រួសារ​របស់​លោក​បាន​កើត​ជំងឺ​​ដ៏​កាច​សាហាវ​ហើយ​ ​ជាពិសេស​គឺ​អ្នក​ម្ដាយ​របស់​លោក​ តារា​កំប្លែង​ជើង​ចាស់​អ្នក​ស្រី​ ណយ​ សំណាង​។

នៅ​ក្នុង​សំណេរ​​របស់​លោក​ដែល​បាន​បង្ហោះ​​មុន​នេះ​ បាន​សរសេរ​ថា​៖ «​មិន​គួរ​ណា​មាន​បញ្ហា​ចឹង​មក​លើ​ម៉ាក់​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ​សោះ​ ​ហេតុអ្វី​ទៅ​លោក​អើយ​…​​អាណិត​ម៉ាក់​ណាស់​ ​សូម​វត្ថុ​ ស័ក្តិសិទ្ធ​ជួយ​តាម​ថែរក្សា​ម៉ាក់​ខ្ញុំ​ឆាប់​ជា​ពី​​ជម្ងឺ​នេះ​ផង​សុខ​ចិត្ត​អោយ​ខ្ញុំ​ធ្វើអ្វី​ក៏​បាន​ដែរ​ ខ្ញុំ​ព្រម​ធ្វើ​តាម​ទាំង​អស់​ អោយ​តែ​ម៉ាក់​បាន​ជា​សះស្បើយ​ពី​ជម្ងឺ​កាច​សាហាវ​នេះ​ ខ្ញុំ​មិន​ដឹង​និយាយ​ថា​ម៉េច​អោយ​ត្រូវ​ទេ​ ​គាំង​អស់​ហើយ​ ​មាន​តែ​សុំ​ពាក្យ​ជូនពរ​ពី​បងប្អូន​ទាំងអស់​គ្នា​ អោយ​ម៉ាក់​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​បាន​ជា​សះស្បើយ​ពី​ជម្ងឺ​នេះ​ផង​ចុះ​យក​ជីវិត​ខ្ញុំ​ទៅ​ ​សូម​កុំ​យក​ជីវិត​ម៉ាក់​ខ្ញុំ​អី​»។​

បន្ទាប់​ពី​លោក​ វណ្ណា ស័ក​បាន​ផុស​សំណេរ​ខាង​លើ​មាន​បងប្អូន​មិត្តភក្ដិ​ចូល​មក​ជូនពរ​និង​សាកសួរ​ពី​អាការៈ​ជំងឺ​របស់​លោក​យាយ​ ​ណយ​ ​សំណាង ​ដោយ​មាន​អ្នក​ខ្លះ​ទៀត​បាន​សាកសួរ​ថា​តើ​លោក ាយ​ ណយ​ សំណាង​ កើត​ជំងឺ​កូវីដ​-១៩​ ​មែន​ដែរ​ទេ​?​ ​ព្រោះ​លោក​មិន​បាន​បញ្ជាក់​ថា​ជំងឺ​កាច​សាហាវ​ដែល​ ម្ដាយ​លោក ក្រុម​គ្រួសារ​កើត​នោះ​ជា​ជំងឺ​អ្វី​ដែរ​។

ក្រុម​ការងារ​ត្រយង ​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ​​លោក​ដើម្បី​សុំ​ការ​បញ្ជាក់​ប៉ុន្តែ​ទូរស័ព្ទ​លោក​ជាប់​រវល់​រហូត​។ ប្រសិន​បើ​មាន​ដំណឹង​ ​ឬ​ ​ព័ត៌មាន​អ្វី​បន្ថែម​ពី​ករណី​ខាង​លើ​សារព័ត៌មាន​ត្រយង​នឹង​ធ្វើ​ការ​ផ្សាយ​ជូន​ជា​បន្ត​បន្ទាប់​ទៀត​។​

Share.