អ្នក​ជំនួញ​ល្បី​ និង​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​លើ​អនឡាញ​ អ្នក​នាង​ សុទ្ធ​ បញ្ចកា​ បាន​បង្ហោះ​ Caption មួយ​ឃ្លា​នៅ​លើ​សង្គមអនឡាញ​ ដែល​ធ្វើ​ឱ្យ​នារី​ៗ​ជា​ច្រើនរូប​​ពេញ​ចិត្ត​និង​​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​ស្ត្រី​រូប​នេះ​។

អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ត្រូវ​បាន​មហាជន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​ជីវិត​ស្នេហា​និង​ឯកជន​ ព្រោះ​អ្នក​នាង​ធ្លាប់​មាន​ទំនាក់ទំនង​​ស្នេហា​ជាមួយ​នឹង​បុគ្គល​ល្បី​ពីរ​រូប​​នៅ​ក្នុង​វិស័យ​សិល្បៈ​គឺ​លោក​ លៀក លីដា ​ម្ចាស់​ផលិតកម្ម​ LD និង​លោក​ អេដវីន​ ​គឺ​ជា​តារា​សម្ដែង​ល្បី​។

សូមចុច​អាន ​ស្នេហា ​អេដវីន​ និង ​សុទ្ធ បញ្ចកា​ ​ទំនង​បញ្ចប់​ ព្រោះ​ខាងស្រី​រក​បាន​ប្រុស​​ថ្មី​មក​ស្អំ​បេះដូង​!

យ៉ាង​ណា​មិញ​ទំនាក់ទំនង​ទាំង​ពីរ​ដង​នេះ​គឺ​សុទ្ធតែ​បរាជ័យ​ព្រោះ​ក្រោយ​ពី​លែងលះ​ពី​លោក​ លៀក លីដា​ ហើយ​សាង​ទំនាក់ទំនង​ថ្មី ​ជាមួយ​នឹង​លោក​អេដ​វីន​ ស្នេហា​ថ្មី​នេះ​ក៏​មិន​អាច​ដល់​កោះត្រើយ​ព្រោះ​ទំនាស់​​​ឈាន​ដល់​ហិង្សា​កក្រើក​បណ្ដាញ​សង្គម រហូត​ភាគី​ខាង​ប្រុស​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំឃាំង​នេះ​ ក៏​​បាន​ដើរ​មក​ដល់​ទី​បញ្ចប់​ដូច​គ្នា​។

ថ្វី​ត្បិត​តែ​ស្នេហា​ជួប​រឿង​បរាជ័យ​ជា​ច្រើន​ដង​ តែ​អ្នក​នាង​នៅ​តែ​មិន​រាងចាល​ព្រោះ​អ្នក​នាង​នៅ​តែ​បើក​បេះដូង​ទទួល​យក​ស្នេហា​ថ្មី​ជាមួយ​នឹង​ដុកទ័រ​កំលោះ​ម្នាក់​។ និយាយ​ដល់​រឿង​រ៉ាវ​ស្នេហា​ ស្ត្រី​ដែល​មាន​បទ​ពិសោធន៍​ជោគជាំ​រូប​នេះ​​បាន​បង្ហោះ​នូវ​សំនេរ​ដ៏​វែង​អន្លាយ​ ដែល​មាន​ពាក្យ​ពេចន៍​ចាក់ដោត​បេះ​ដូង​នារី​ជា​ច្រើន​ រហូត​ធ្វើ​ឱ្យ​ការ​លើក​ឡើង​របស់​អ្នក​នាង​មាន​​ស្ត្រី​ដូច​គ្នា​ជា​ច្រើន​រូប​បាន​​ចូល​មក​​សរសេរ​គាំទ្រ​និង​សរសើរ​យ៉ាង​ច្រើន​។

«សំណាង​ ??? ​ពាក្យ​នេះ​ខ្ញុំ​លឺ​តាំង​ពី​មិន​ទាន់​មាន​ប្តី​ រហូត​ដូរ​ពី​មួយ​ទៅ​មួយ​ ​3 ​នាក់​ហើយ​…​ប្តី​3 ​… ​ប្តី​ទី​1 ​ប្តី​ទី​2​ ​ប្តី​ទី​3​ ស្តាប់​មើល​ទៅ​ ​គឺ​ស្រី​នឹង​អស់​សាច់​ណាស់​ត្រូវ​អត់​ ​បើ​ជំនាន់​10​ឆ្នាំ​មុន​គេ​ដៀល​ពេញ​ស្រុក​ ​ពេញ​ប្រទេស​តែ​បើ​ទោះ​ជា​ខ្ញុំ​ ​នៅ​ ​10 ​ឆ្នាំ​មុន​ក៏​ខ្ញុំ​រើស​យក​ការ​ជ្រើសរើស​ម្ដង​ហើយ​ម្ដង​ទៀត​ដូច​ពេល​នេះ​ដែរ​ ព្រោះ​ខ្ញុំ​មិន​ដែល​ខ្វល់​ពី​សំដី​នាក់​ណា​ឡើយ​!​ចង់​អោយ​ខ្លួន​ឯង​មាន​សំណាង​ ​ដាច់​ខាត​ ​កុំ​ផ្ញើ​​សំណាង​លើ​មនុស្ស​ប្រុស​ហើយ​ជា​ពិសេស​ប្រុស​ដែល​ចូលចិត្ត​ យក​មនុស្ស​ស្រី​ជា​ឧបករណ៍​បំរើ​ការ​សប្បាយ​ ​និង​ ​បំពេញ​ប្រយោជន៍​ខ្លួន​មិន​ខ្វល់​នឹង​មនុស្ស​ជុំវិញ​ … ​មនុស្ស​បែប​នេះ​ ទោះ​យើង​ល្អ​យ៉ាង​ណា ​ក៏​មិន​អាច​ធ្វើ​អោយ​គេ​មាន​អារម្មណ៍​ថា​គ្រប់គ្រាន់​ដែរ​ ចូរ​ផ្ញើ​សំណាង​លើ​ខ្លួន​ឯង​ … ​មើល​ខ្ញុំ​ជា​ឧទាហរណ៍​ទៅ​ ​តាំង​ពី​ប្តី​ទី​ ​1 ​ដល់​ប្តី​ទី​3​នាក់​​ណា​ក៏​ថា​ខ្ញុំ​សំណាង​ដែរ​ ​តែ​ជាក់ស្តែង​ ទាំង​ ​3​ ​គឺ​ ​មហា​ខូច​ស្រី​ទាំង​ ​3 ​ពេល​ខ្លះ​អស់​សំណើច​ខ្លួន​ឯង​ ​មើល​ឈាម​រក​អេ.ដ.ស៍ ​រហូត​ ​ព្រោះ​មួយ​ៗ​សុទ្ធ​តែ​ សាធារណៈ​ ហើយ​កាល​មុន​ចេះ​ឈឺ ​ចេះ​អី ​ហាស​លូវ​ ​0 ​ម៉ង​មិន​ដឹង​មក​ពី​ស៊ាំ​ ឬ​មក​ពី​ទទួល​ស្គាល់​ ​ក្រយៅ​ខ្លួន​ឯង​ ជួប​តែ​មនុស្ស​បែប​នឹង​ ​បើ​យើង​រក​តែ​ផ្ទះ​នៅ​គ្មាន​ឡាន​នៅ​គ្មាន​ ​របរ​ពិត​ប្រាកដ​គ្មាន​ ​ក៏​មេម៉ាយ​ដូច​ខ្ញុំ​ គេ​មិន​យក​ភ្នែក​មើល​ដែល​ ​ដូច្នេះ ​កុំ​ដេក​កើត​ទុក​ ​ងើប​មក​ ​រក​របរ​មួយ​អោយ​ជាក់លាក់​ហើយ​ធ្វើ​អោយ​ខ្លួន​ឯង​ជា​ស្រី​ដែល​ខ្លាំង​មិន​ដេក​ដួល​ នឹង ​ah ​មួយ​ចង្កោម​នឹង​ទៅ​»

Tuy Socheata វីរះនារីកំពូលរឹងមាំ, Jessi Jessi ត្រូវសុីស❤️, Oun Nary Love Caption ចែណាស់​ ជាពិសេសអាឃ្លាចុងក្រោយហ្នឹងម៉ង​, Youleng Toch បងរឹងមាំណាស់😘

ព័ត៌មាន​ពាក់ព័ន្ធ​៖​

បក​អាក្រាត​ខ្ទេច​ សុទ្ធ បញ្ចកា ​ភរិយា អេដវីន ​បង្ហោះ​សារ​ឈឺ​ចាប់ ​និង​ស្នាម​របួស!
ក្ដៅៗ​!​ អេដវីន​ ត្រូវ​​បានសមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ហើយ ​ក្រោយ​ប្រើ​ហិង្សា​លើ​​គូស្នេហ៍​​ សុទ្ធ បញ្ចកា
សុទ្ធ​ បញ្ចកា ដក​ពាក្យ​​បណ្ដឹង​ ​ហេតុអ្វី​ អេដវីន ​នៅ​​តែ​ជាប់​ឃុំជា​បណ្ដោះ​អាសន្ន​នៅ​​ព្រៃ​ស?

Telegram-Troryorng
Share.