យោងតាមសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានឲ្យដឹងថាសមាជិកចំនួន ៥ នាក់នៃក្រុម U23 វៀតណាម បានតេស្តវិជ្ជមានកូវីដ-១៩ ក្រោយចប់ការប្រកួតជាមួយ ថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនអាស៊ានអាយុក្រោម២៣ឆ្នាំពូល C កាលពីយប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២។

បច្ចុប្បន្ន វៀតណាម នៅសល់កីឡាករត្រឹមតែ ១១ នាក់ប៉ុណ្ណោះសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ទល់នឹង ទីម័រខាងកើត នៅថ្ងៃ​ទី២៤ ខែ​កុម្ភ: ឆ្នាំ២០២២ វេលាម៉ោង៧:៣០យប់ ក្នុងពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ។

កាលបរិច្ឆេទវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– ទីម័រខាងកើត vs វៀតណាម (ថ្ងៃ​ទី២៤ ខែ​កុម្ភ: ឆ្នាំ២០២២ វេលាម៉ោង៤:០០រសៀល នៅពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ)
– ឡាវ vs ​ថៃ (ថ្ងៃ​ទី២៤ ខែ​កុម្ភ: ឆ្នាំ២០២២ វេលាម៉ោង៧:៣០យប់ នៅពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ)៕

Telegram-Troryorng

Share.