អ្នក​ចាំទី​ដៃ​ស្អិត​របស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC (ទ័ព) អ៊ុំ សេរីរ័ត្ន បានផ្លាស់ទៅចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។

អ៊ុំ សេរីរ័ត្ន ចាប់ផ្ដើមមានបញ្ហារបួសសរសៃ នៅក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។

បន្ទាប់ពីជាសះស្បើយ គេបានចាប់ផ្តើមលេងវិញនាចុងឆ្នាំ ២០១៩ បន្ទាប់មកបានរងរបួសសសៃពួរជង្គង់សារជាថ្មី ហើយក្រោយមកគេបានបន្តព្យាបាលនៅក្នុងស្រុក។

អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះធ្លាប់សង្គ្រោះបាល់១១ម៉ែត្រខ្សែប្រយុទ្ធជប៉ុន Shinji Okazaki កាលឆ្នាំ២០១៥ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វគ្គ​ជម្រុះ​ FIFA World Cup៕

Telegram-Troryorng
Share.