ក្រុមបាល់ទាត់ Sarawak United FC ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០២០ បច្ចុប្បន្នមានអាយុកាល ត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដែលមានលោក Dato Posa Majais ជាម្ចាស់ក្លិប។

កាលពីរដូវកាលមុនឆ្នាំ ២០២១ Sarawak United FC លេងនៅលីគទី២ (Malaysia Premier League) របស់ប្រទេសម៉ាឡេស៊ី ប៉ុន្តែនៅឆ្នាំ ២០២២ ក្រុមដែលមានមូលដ្ឋាននៅរដ្ឋសារ៉ាវ៉ាក មួយនេះបានឡើងទៅកាន់លីគកំពូល (Malaysia Super League) ក្រោយទទួលបានចំណាត់ថ្នាក់លេខ២។

ក្រុម Sarawak United FC មានគ្រូ​បង្វឹក​សញ្ជាតិម៉ាឡេសុី គឺលោក Elavarasan គ្រូជំនួយ Mohamad Safri Amit គ្រូបង្វឹកកាយសម្បទា Edward Jamid Junting និងគ្រូអ្នកចាំទី Omar Salim និង Zailani Abu Bakar។

សម្រាប់ទីលានវិញក្រុម Sarawak United FC ប្រើប្រាស់ពហុកីឡដ្ឋានឈ្មោះ Sarawak Stadium រួមជាមួយក្រុម Kuching City F.C ដែលអាចផ្ទុកទស្សនិកជនបានចំនួន ៤០,០០០នាក់ ដោយប្រើប្រភេទស្មៅ Zoysia matrella៕

Telegram-Troryorng
Share.