តាមរយៈការចេញផ្សាយដោយសារព័ត៌មាន Sanook នាពេលថ្មីៗនេះ បានឱ្យដឹងថា តារាស្រី បៃហ្វឺន ភិនឆៈណុក បានចំណាយលុយទាំងស្រុងលើការសង់វីឡាតម្លៃ៨០លានបាត ប្រមានជាង២លានដុល្លារ និងបានអះអាងថា ជាលុយចេញពីញើសឈាមសន្សំពីសិល្បៈរយៈពេល១២ឆ្នាំមកហើយ។ យ៉ាងណាមិញ វីឡារបស់តារាស្រីរូបនេះបានសាងសង់ជិតរួចរាល់ទាំងស្រុងហើយ។

បៃហ្វឺន ភិនឆៈណុក បាននិយាយនៅក្នុងវីដេអូសម្ភាសន៍ជាមួយកម្មវិធី FERNZONE Channel នៅវគ្គចុងក្រោយនេះ ដោយបានប្រាប់ថា ការងារសិល្បៈបានសាងកម្រៃឱ្យនាងយ៉ាងសម្បូរសប្បាយ។ កន្លងមកនៅពេលធ្វើការថតភាពយន្ដ នាងបានស្នាក់នៅតែក្នុងបន្ទប់ខន់ដូរតែប៉ុណ្ណោះ និងបានទៅជួបជុំជាមួយឪពុកម្ដាយតែនៅពេលម្ដងម្កាលៗនាថ្ងៃឈប់សម្រាក។ តារាស្រីរូបនេះថា ការសាងសង់វីឡានេះ គឺជាកម្រៃដែលសន្សំទុករយៈពេល​១២​ឆ្នាំ​ហើយ​ តាំងពីចូលប្រឡូកសិល្បៈមកម្ល៉េះ។ នាងថា នៅពេលដែលវីឡាដ៏ស្កឹមស្កៃរបស់នាងសង់រួច នាងបានបំណងប្រាថ្នារស់នៅជុំគ្រួសារ នេះជាមោទកភាពមួយសម្រាប់នាងខ្លាំង។

គេនៅចាំបានថា ហ្វេនអ្នកគាំទ្របានស្គាល់តារាស្រី បៃហ្វឺន ភិនឆៈណុក តាមរយៈរឿងភាគទូរទស្សន៍រឿង «ស្រីតូចចង្ក្រៀវកែវ» ដែលជា Version ថ្មីរបស់ទូរទស្សន៍លេខ៧ថៃ និងកាន់តែស្គាល់ច្បាស់ទៀតតាមរយៈភាពយន្ដរឿង «A Little Thing called LOVE » ដែលនាងបានសម្ដែងដំបូងរួមគ្នាជាមួយលោក Marrio Maurer។ ហើយស្នាដៃចុងក្រោយនេះ នាងក៏បានវិលមកចាប់ដៃគូជាមួយតារាឯកប្រុសរូបនេះដដែរនៅក្នុងរឿង « AI Love You» ដែលមានបញ្ចាំងនៅក្នុង Netflix តែប៉ុណ្ណោះ៕

រូបភាពនៅក្នុងរឿង A Little Thing called LOVE
រូបភាពនៅក្នុងរឿង AI Love You
Telegram-Troryorng
Share.