លោក​ឧកញ៉ា ទៀ វិចិត្រ គឺ​ជា​បុគ្គល​ល្បី​នៅ​លើ​បណ្ដាញ​សង្គម ដែល​តែង​តែ​ចែក​រំលែក​ទស្សនៈ​ល្អ​ៗ​ ដែល​ជា​គតិ​អប់​រំ​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​​ឱ្យ​ខិតខំ​រៀន​សូត្រ​ប្រឹងប្រែង​ប្រព្រឹត្តិ​តែ​អំពើ​ល្អ​និង​ជួយ​ដល់​សង្គម​ជាតិ​​។ ​យ៉ាង​ណា​មិញ​ពាក្យ​សម្ដី​ខ្លី​មួយ​ឃ្លា​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ទើប​តែ​ផុស​ព្រឹក​នេះ ​​កំពុង​តែ​ផ្ទុះ​នូវ​ការ​ចាប់​អារម្មណ៍​​ជា​ថ្មី​ម្ដង​ទៀត​។

ឧកញ៉ា​ ទៀ វិចិត្រ​​ត្រូវ​បាន​សាធារណជន​ពិសេស​អ្នក​គាំទ្រ​ដាក់​រហស្សនាម​ឱ្យ​ថា​ឧកញ៉ា​ចិត្ត​ធម៌​ ព្រោះ​​លោក​តែង​តែ​ជួយ​ដល់​ជន​ទីទាល់​ក្រ​ ជួយ​ដល់​ជន​រងគ្រោះ​នៅ​តាម​តំបន់​មាត់​សមុទ្រ​ ក៏​ដូច​ជា​ជួយ​ដល់​លោកយាយ​លោក​តា​ចាស់ជរា​និង​​ទុរគត​ជា​ច្រើន​នាក់​ផង​ដែរ​។ ទង្វើ​ដ៏​ប្រពៃ​របស់​លោក​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​កោត​ស្ញប់ស្ញែង​និង​គោរព​ស្រលាញ់​ចំពោះ​ទឹក​ចិត្ត​ដ៏​ធំធេង​នេះ​គ្រប់​គ្នា​។

ព្រឹក​នេះ​ (២៤​ ខែកុម្ភៈ ២០២២) ឧកញ៉ា ទៀ វិចិត្រ​បាន​បង្ហោះ​ចែក​រំលែក​នូវ​ទស្សនៈ​ថ្មី​ខ្លី​មួយ​ទៀត​នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​លោក​ ដែល​គំនិត​មួយ​នេះ​ទទួល​បាន​ការ​ Like, Share និង​ Comment ​រាប់​ K ដែល​ស​បញ្ជាក់​ថា​សារ​​​ដែល​លោក​ឧកញ៉ា​រូប​នេះ​លើក​ឡើង​គឺ​ជា​រឿង​ពិត​និង​ត្រឹម​ត្រូវ​ទើប​ធ្វើ​ឱ្យ​មាន​ការ​ចូល​រួម​គាំទ្រ​សារ​របស់​លោក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។

មួយ​ឃ្លា​ដែល​កំពុង​ផ្ទុះ​បាន​ការ​ចាប់​អារម្មណ៍​នៅលើ​បណ្ដាញ​សង្គម​របស់​លោក​នោះ​គឺ​៖ «លុយ​ក៏​ត្រូវ​សន្សំ​ ភាព​ស្មោះ​ត្រង់​និង​កិត្តិយស​អ្នក​ត្រូវ​សន្សំ​ឱ្យ​បាន​ច្រើន​ជាង​លុយ​…អរុណ​សួស្ដី​បងប្អូន​ទាំង​អស់​គ្នា​»​​​​​

​យើង​អាច​សង្កេត​ឃើញ​ថា​ប្រជាប្រិយភាព​របស់​លោក​ឧកញ៉ា​នៅ​ក្នុង​ចំណោម​មហាជន​ពិត​ជា​មិន​ចាញ់​បុគ្គល​ល្បី​ឬ​តារា​ៗ​​ដែល​កំពុង​តែ​ពេញ​និយម​នៅ​ក្នុង​ស្រទាប់​មហាជន​ប៉ុន្មាន​នោះ​ឡើយ​​ព្រោះ​រាល់​សំណេរ​និង​សកម្មភាព​របស់​លោក​ដែល​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​រមែង​ទទួល​បាន​នូវ​ការ​គាំទ្រ​និង​កោត​សរសើរ​ជានិច្ច​៕

ប្រភព៖ Facebook Telegram-Troryorng

Share.