កីឡាករ​វ័យ​ក្មេង សា ទី សមាជិក​ក្នុង​ក្លិប​បាល់ទាត់​អគ្គីសនីកម្ពុជា កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ជាមួយ​ក្រុម បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុន​សម្ភារៈ​កីឡា Forward Sportswear ក្នុង​នាម​ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន​។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៤ខែ​ឧសភា ឆ្នាំ​២០២១ នេះ​របស់​ក្រុមហ៊ុន​សម្ភារៈ​​​កីឡា​នាំ​មុខ​គេ​​ក្នុង​ប្រទេស។

សូម​បញ្ជាក់​ថា​ក្រុមហ៊ុនForward Sportswear ​ជា​ក្រុមហ៊ុន​ដែល​​បាន​ឧបត្ថម្ភ​សម្ភារៈ​កីឡា​ដល់​ក្រុម​ធំៗ​ចំនួន​ដែល​ជា​សមាជិក​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 ដូចជា​វិសាខា អគ្គីសនីកម្ពុជា សូលទីឡូអង្គរ និង​ខេត្ត​ព្រៃវែង៕

Share.