បន្ទាប់ពីបានថយចុះ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលនេះស្ថានភាពជំងឺកូវីដ១៩ហាក់មានការកើនឡើងវិញបន្តិច នៅក្នុងខេត្តព្រះសីហនុ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា មានមនុស្សចំនួន៤៤នាក់បន្ថែមទៀតបានឆ្លងកូវីដ១៩ នៅក្នុងខេត្តនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

No photo description available.
No photo description available.
Share.