នៅ​ពេល​និយាយ​ដល់​កម្មវិធី​ប្រកួត​សម្រស់​ជា​លក្ខណៈ​អន្តរជាតិ​សម្រាប់​ស្ត្រី​កម្មវិធី​៤​ធំៗ​ ​​ដែល​មាន​ភាព​ល្បីល្បាញ​​ជា​សកល ​មាន​ដូច​ជា​ Miss World, Miss Universe, Miss Earth និង​ Miss International។ ចុះ​អ្នក​មាន​ដឹង​ដែរ​ទេ​ថា​ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តែមួយ​គត់​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​៤​លើ​ពិភពលោក​ដែល​ឈ្នះ​តំណែង​ស្រី​ស្អាត​ពី​កម្មវិធី​នេះ​ច្រើន​ជាង​គេ​ ​ប្រទេស​ស្ថិត​ក្នុង​​លំដាប់​លេខ​៣​គឺ​ជា​ប្រទេស​ស្ថិត​ក្នុង​​សមាជិក​អាស៊ាន​មួយ​នេះ​។

សូមចុចត្រង់នេះ៖ អស្ចារ្យ​ណាស់​!​ រ៉េត​ សារីតា​ត្រូវ​បាន ​IG​ ល្បី​ទស្សន៍ទាយ​ថា​នឹង​ឡើង​ដល់​ Top5

ទោះ​ជា​មាន​ប្រទេស​ច្រើន​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​៤​ខាង​លើ​ប៉ុន្តែ​មាន​តែ​ប្រទេស​៤​ប៉ុណ្ណោះ​ដែល​ឈ្នះ​តំណែង​បាន​ច្រើន​ដង​ជាង​គេ​ ដោយ​ក្នុង​នោះ​មាន

១. ប្រទេស​វ៉េណេហ្សូអេឡា​ឈ្នះ សរុប​២៣​ដង​​​៖

Miss​ ​Universe ​៧​ដង (១៩៧៩​,​១៩៨១​,​១៩៨៦​,​១៩៩៦​,​២០០៨​,​២០០៩​,​២០១៣​)​
Miss​ ​World​​ ៦​ដង​
(​១៩៩៥​,​១៩៨១​,​១៩៨៤​,​១៩៩១​,​១៩៩៥​,​២០១១​)​
Miss​ ​International​ ​៨​ដង ​(​១៩៨៥​,​១៩៩៧​,​២០០០​,​២០០៣​,​២០០៦​,​២០១០​,​២០១៥​,​២០១៨​)
Miss​ ​Earth​ ​២​ដង(​២០០៥​,​២០១៣​)​​

បវរកញ្ញា​ វ៉េណេហ្សូអេឡា ឈ្នះតំណែង Miss World ២០១១ (កញ្ញា Ivian Sarcos)

២​. ​ប្រទេស​ហ្វីលីពីន​ឈ្នះ​ ​សរុប​១៥​ដង​៖

Miss​ ​Universe​ ​៤​ដង​ ​(​១៩៦៩​,​១៩៧៣​,​២០១៥​,​២០១៨​)​
Miss​ ​World​ ​១​ដង​(​២០១៣​)​
Miss​ ​International​ ​៦​ដង​(​១៩៦៤​,​១៩៧០​,​១៩៧៩​,​២០០៥​,​២០១៣​,​២០១៦​)​
Miss​ ​Earth​ ​៤​ដង​ (​២០០៨​,​២០១៤​,​២០១៥​,​២០១៧​)​

បវរកញ្ញា ហ្វីលីពីន ឈ្នះតំណែង Miss Universe ២០១៨ (កញ្ញា Catriona Gray)

៣. ប្រទេស​ព័រតូរីកូ​ឈ្នះ​ សរុប​១០​ដង​៖

Miss Universe ​​៥​ដង(​១៩៧០​,​១៩៨៥​,​១៩៩៣​,​២០០១​,​២០០៦​)
Miss World ២​ដង​ (​១៩៧៥,​២០១៤​)
Miss International ២​ដង(​១៩៨៧​,២០១៤​)
Miss Earth ១​ដង​ ​(​២០១៩​)​​​

បវរកញ្ញា ព័រតូរីកូ ឈ្នះតំណែង Miss International ២០១៤ (កញ្ញា Valerie Hernandez Matias)

៤. ប្រទេស​ប្រេស៊ីល​ឈ្នះ​ សរុប​៦​ដង​៖

Miss​ ​Universe​ ​ ២ដង​ (១៩៦៣, ១៩៦៨)
Miss World ​១​ដង ​(១៩៧១)
Miss​ ​International​ ១​ដង​ (​១៩៦៨​)
Miss​ ​Earth​ ​​ ២​ដង​​ (​២០០៤​,​២០០៩​)​

បវរកញ្ញា ប្រេស៊ីល ឈ្នះតំណែង Miss Earth ២០០៩ (កញ្ា Larissa Ramos)

យោង​តាម​ស្ថិតិ​ខាង​លើ​នេះ​ឃើញ​ថា​បវរកញ្ញា​មក​ពី​ប្រទេស​ហ្វីលីពីន​គឺ​ជា​បវរកញ្ញា​ក្នុង​តំបន់​​អាស៊ីអាគ្នេយ៍​តែ​មួយ​គត់​ដែល​មាន​ឱកាស​ឈ្នះ​តំណែង​ស្រីស្អាត​ទាំង​៤​កម្មវិធី​ធំ​ៗ​ខាង​លើ​នេះ​​ច្រើន​លំដាប់​លេខ​២​ពិភពលោក​។

ចុះ​សម្រាប់​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​លើក​នេះ​តើ​ប្រិយមិត្ត​អ្នក​អាន​ យល់​ថា​បវរកញ្ញា​ប្រទេស​ហ្វីលីពីន​អាច​មាន​សង្ឃឹម​ទទួល​បាន​ជ័យជំនះ​ក្លាយ​ជា​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាឡ​គម្រប់​លើក​ទី៥​សម្រាប់​ប្រទេស​មួយ​នេះ​ដែរ​ទេ​?​

នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ឆ្នាំ​២០២១​ខាង​មុខ​នេះ​ គឺ​ជា​ថ្ងៃ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ ន​ិង​ ​​ប្រកាស​លទ្ធផល​បេក្ខនារី​មក​ពី​ប្រទេស​ណា​នឹង​ក្លាយ​​ជា​ Miss Universe ​ពិភពលោក​លើក​ទី​៦៩​ នៅ​សហរដ្ឋ​អាមេរិក​៕​ ​

Share.