អ្នក​គាំទ្រ​កីឡា​អេឡិចត្រូនិក​​នឹង​ទទួល​បាន​ភាព​រីក​រាយ​នៅ​ពេល​​ព្រឹត្តិការណ៍​​ប្រកួតលីគ​​អាជីព​ MPL-KH វគ្គ Spring Split ​នឹង​ចាប់​ផ្តើម​​ប្រកួត​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​នា​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​នេះ​។ ក្រុម​៤​ដែល​ជាប់​​ពី​ការ​ប្រកួត​ជម្រុះ​គឺ Infamous LG, Divinity Saga, Team Max KH, និង​ Logic Esports ​​​ទទួល​បាន​កៅអី​មក​វគ្គ​វិល​ជុំ​សន្សំ​នេះ​ បន្ទាប់​ពី​​​ប្រកួត​វគ្គជម្រុះ​ពី​ថ្ងៃ​ទី​២​ដល់​២៥ ខែ​មករា។

បន្ទាប់​មក​ការ​ប្រកួត​​​ជម្រុះ​​​យក​​២៥៦​ក្រុម​​​ប្រជែង​​គ្នា​​​ឆ្ពោះ​ទៅ​រក​វគ្គ​១៦​ក្រុម​ មុន​ពេល​ប្រកួត​យក​ក្រុម​កំពូល​ទាំង​៨​ពី​​ថ្ងៃ​ទី​២២-២៣ ខែ​កុម្ភៈ។ ​ក្រុម​កំពូល​ទាំង​៨​ត្រូវ​​ប្រកួត​ប្រជែង​គ្នា​ក្នុង​វគ្គ​ជម្រុះ​ទៀត​មុន​ពេលជ្រើស​រើស​យក​៤​ក្រុម​ចុង​ក្រោយ​គឺ Infamous LG, Divinity Saga, Team Max KH និង​ Logic Esports បាន​កៅអី​ទៅ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ។

កៅអី​៤​ក្រុម​ផ្សេង​ទៀត​​​គឺ Impunity KH, BURN Gaming, Diversity Gaming Quantum និង​ជើង​ឯក​ឆ្នាំ​ចាស់ See You Soon ដែល​​ជា​ក្រុម​ទាំង​ខ្លាំង​​មាន​ឈ្មោះ​ឈរ​ចាំ​រួច​ជា​ស្រេច​នៅ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ។

ក្រុមទាំង​៨​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ
Impunity KH (ឈរ​ចាំ)
BURN Gaming (ឈរ​ចាំ)
Diversity Gaming Quantum (ឈរ​ចាំ)
See You Soon (ឈរ​ចាំ)
Infamous LG (ជាប់​វគ្គ​ជម្រុះ)
Divinity Saga (ជាប់​វគ្គ​ជម្រុះ)
Team Max KH (ជាប់​វគ្គ​ជម្រុះ)
Logic Esports (ជាប់​វគ្គ​ជម្រុះ)

ជា​មួយ​គ្នា​នេះ អ្នក​គាំទ្រ​នឹង​បាន​ជួប​ជា​មួយ​លោក Harada Miki (អ្នក​វិភាគ), លោក SENTO, KaKa42 (ពិធីករ), Mano Gaming, Kbeezz, Mengly Gaming និង​ Sea Neang Gaming ​មាន​វត្តមាន​ក្នុង​វគ្គ​នេះ​ដែរ។ ការ​ប្រកួត​នេះ​ដែរ​ជា​ការ​ចាប់​ដៃគូ​ជា​មួយ​ក្រុម​ហ៊ុន​ទូរសព្ទ Smart និង​គាំទ្រ​ដោយ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ TikTok និង​ភេសជ្ជៈ Sting ​មាន​ក្រុម​ជាង​​៤៦០​​បាន​ចុះ​ឈ្មោះ​​ចូល​រួម​ប្រកួត​​ក្នុង​វគ្គ​ជម្រុះ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន MOONTON Games។

ភ្ញៀវ​កិត្តិយស​ពិសេស​ៗ​ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ការ​ផ្សាយ​ផ្ទាល់​ប្រចាំ​សប្តាហ៍​ដើម្បី​​ផ្តល់​ភាព​រីក​រាយ​កាន់​តែ​ងស្ចារ្យ​ដល់​អ្នក​ទស្សនា។

សូម​ចុចទស្សនា​ត្រង់នេះ វីដេអូ​ផ្សព្វផ្សាយ​ផ្លូវ​ការ។ សូម​បញ្ជាក់​​ថា ការ​ប្រកួត​វិល​ជុំ​សន្សំ​​ MPL-KH វគ្គ Spring Split ឆ្នាំ​២០២២ចាប់​ពី​ថ្ងៃ​ទី​​២៦​ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​​២៨ ខែ​មីនា ព្រម​ទាំង​​ការ​ប្រកួត​វគ្គ​ខ្វែង និង​វគ្គ​​ផ្តាច់​ព្រ័ត្រពី​ថ្ងៃ​ទី​៩ ដល់​ទី​២៤ ខែ​មេសា។

ប្រាក់​រង្វាន់​សរុប​៤​ម៉ឺន​​ដុល្លារ​​សម្រាប់​ក្រុម​ជយលាភី​ដែល​ទទួល​បាន​ដូច​ខាង​ក្រោម៖
លេខ​១៖ ​១៦ ០០០ ​ដុល្លារ​អាមេរិក
លេខ​២៖ ៨ ០០០​ ដុល្លារ​អាមេរិក
លេខ​៣៖៥ ០០០​ ដុល្លារ​អាមេរិក
លេខ​៤៖ ៣ ០០០​ ដុល្លារអាមេរិក
លេខ​៥៖ ២ ០០០​ ដុល្លារ​អាមេរិក
លេខ​៦៖ ២ ០០០​ ដុល្លារ​អាមេរិក
លេខ​៧៖ ២ ០០០​ ដុល្លារ​អាមេរិក
លេខ​៨៖ ២ ០០០ ​ដុល្លារ​អាមេរិក

​ព័ត៌មាន​លំអិត​ផ្សេងអំពី MPL KH Spring Split, សូម​ចូល​ទៅ​កាន់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដូច​​ជា Facebook Youtube TikTok Instagram

សូម​បញ្ជាក់​ថា​ក្រុមហ៊ុន MOONTON បង្កើត​នៅឆ្នាំ២០១៤ ជា​ក្រុមហ៊ុនវីដេអូហ្គេមសកលមួយដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ និង​​ផ្សព្វផ្សាយ​កីឡា​អេឡិចត្រូនិក​។ បុគ្គលិក​ជាង​១០០០​នាក់​ទូទាំង​ពិភពលោក​ ក្រុមហ៊ុន​បើក​ការិយាល័យនៅ​​ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហុងកុង និងចិន។ ក្រុមហ៊ុនបានបើកសម្ពោធហ្គេមតាមទូរសព្ទដៃ​ដ៏​ជោគជ័យលំដាប់ពិភពលោកជាច្រើន និងបាន​កសាង​ទំនាក់ទំនងរយៈពេលវែងជាមួយរដ្ឋាភិបាល និងស្ថាប័នកីឡា​អេឡិចត្រូនិក​ជាង៣០ទូទាំងពិភពលោក។

ចំណែក Mobile Legends: Bang Bang វិញ​ជាវេទិកា​ប្រកួត​​អនឡាញ​តាម​ទូរសព្ទ​ដៃ​ដ៏​ពេញ​និយម​បំផុត (MOBA)​ដែល​​ប្រមូល​ផ្តុំ​អ្នក​លេង​​ប្រកប​ដោយស្មារតី​ក្រុម​ និង​យុទ្ធ​សាស្ត្រ។ ​អ្នក​ទាញ​យក​ប្រើ​ជាង​១​​ពាន់​លាន​នាក់ និង​មាន​អ្នក​លេង​សកម្ម​​១០៥លាន​នាក់ប្រចាំ​ខែ។ ​វិញ្ញាសា​នេះ​ឈ្នះ​ពាន​រង្វាន់​​ក្នុង​ចំណោម​​វិញ្ញាសា​​​ដែល​ត្រូវ​បាន​លេង​ច្រើន​ជាង​គេ​បំផុត​កំពូល​ទាំង​១០​ក្នុង​ចំណោម​ជាង​១២០​ប្រទេស។ ​វា​ត្រូវ​​បាន​​លេង​ពេញ​ទូទាំង​តំបន់​អាស៊ីប៉ាស៊ី ​អ្នក​លេង​ច្រើន​បំផុត​មាន​ដល់​១៩០​ប្រទេស​ទាំង​ពិភព​លោក។

សម្រាប់​កីឡាអេឡិចត្រូនិក Mobile Legends បង្កើតនៅឆ្នាំ២០១៧ Mobile Legends: Bang Bang Esports ជាវិញ្ញាសា​កីឡាអេឡិចត្រូនិកសម្រាប់អ្នកនិយមលេងតាមទូរសព្ទដៃដើម្បីបំពេញក្តីស្រមៃរបស់ពួកគេក្លាយជាអត្តពលិកឡេអិចត្រូនិកអាជីព និងជាឱកាសជួបជាមួយអត្តពលិកទូទាំងពិភពលោក។ វិញ្ញាសាកីឡាអេឡិកត្រូនិក MLBB Esports បាន និងកំពុងពង្រីកការប្រកួតលក្ខណៈលីគអាជីពជាច្រើន រាប់​ការ​បញ្ចូល​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩៕

Telegram-Troryorng
Share.