តាមរយៈសារព័ត៌មាន Independent នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្សាយឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថា ថា ទាហានរុស្ស៊ីបានចូលទៅក្នុងតំបន់ជុំវិញ Chernobyl ហើយកំពុងព្យាយាមដណ្តើមយកអតីតរោងចក្រថាមពលនុយក្លេអ៊ែរ។ កងទ័ព​អ៊ុយក្រែន​កំពុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី​នៅ​ជុំវិញ​តំបន់​នោះ បន្ទាប់​ពី​កម្លាំង​ឈ្លានពាន​បាន​មកដល់តំបន់​នោះ។

ប្រធានាធិបតី​អ៊ុយក្រែន​បាន​បង្ហោះ​លើ Twitter ថា «ទាហានរុស្ស៊ី​កំពុង​ព្យាយាម​ដណ្តើម​យក​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Chernobyl ។ កងទ័ពរបស់អ៊ុយក្រែនកំពុងការពារនៅទីតាំងនោះ ហើយពួកគេបានរាយការណ៍ពីការវាយប្រហារនោះ ដោយបានចោទប្រកាន់ទៅនាយករដ្ឋមន្ត្រីស៊ុយអែត។ លោកប្រធានាធិបតីបានបន្ថែមថា «នេះគឺជាការប្រកាសសង្រ្គាមប្រឆាំងនឹងអឺរ៉ុបទាំងមូល» ៕

Telegram-Troryorng
Share.