យោងតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថាលីគបាល់ទាត់អ៊ុយក្រែន (Ukrainian Premier League) នឹងត្រូវផ្អាកសកម្មភាពការប្រកួតយ៉ាងតិច ៣០ថ្ងៃ​​ក្រោយប្រធានាធិបតីរុស្សីលោក Vladimir Putin ប្រកាសបេីកការវាយប្រហារទៅលេីប្រទេសអ៊ុយគ្រែនកាលពីម្សិលមិញនេះ។

​បច្ចុប្បន្នក្រុម Shakhtar Donetsk កំពុងស្ថិតនៅកំពូលតារាងនៃលីគកំពូលអ៊ុយក្រែន Ukrainian Premier League ឆ្លងកាត់១៨សប្តាហ៍ ឈ្នះ១៥ ស្មើ២ និងចាញ់ មាន៤៧ពិន្ទុ ដេញពីក្រោយដោយ Dynamo Kyiv មាន៤៥ពិន្ទុ និង SC Dnipro មាន៤០ពិន្ទុ៕

Telegram-Troryorng
Share.