កុមារីរងគ្រោះម្នាក់ត្រូវបានជនល្មើសចាប់រំលោភសេពសន្ថវៈ និងប៉ុនប៉ងសម្លាប់ដោយអារក រហូតធ្វើឲ្យបាត់បង់បំពង់សំឡេងអស់មួយជីវិត។ ទង្វើនេះ សម្តេច ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ទទូចឱ្យសមត្ថកិច្ចអនុវត្តច្បាប់​ និងផ្ដន្ទាទោសលើជនល្មើសឱ្យធ្ងន់ធ្ងរ​សមនឹងក្ដីឈឺចាប់របស់ជនរងគ្រោះ។  

កុមារី ស.ធ.ត អាយុ១៤ឆ្នាំ ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ​ និងប៉ុនប៉ងសម្លាប់ដោយអារក​ ធ្វើឱ្យបាត់បង់បំពង់សំឡេងអស់មួយជីវិត​ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ 

កុមារីរងគ្រោះក៏ទទួលបាននូវជំនួយមួយចំនួនពីសម្ដេចផងដែរ​ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ​  ដូចជា អង្ករ៥០គីឡូក្រាម, មី១កេស,​ ត្រីខ១យួរ,​ ទឹកដោះគោឆៅ២យួរ, ទឹកពិសា​ ១កេស, និងថវិកាចំនួន​៥លានរៀល។ 

ករណីរំលោភ​ និងប៉ុនប៉ងសម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី​៦​ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំការក្រុមហ៊ុនហ័ងអាញ ត្រង់ចំណុចការដ្ឋានទី០៣ ស្ថិតនៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស​ ខេត្តរតនគិរី​៕

Share.