រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តផ្អាកដំណើរការផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ រយៈពេល១សប្តាហ៍ថែមទៀត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ការសម្រេចផ្អាកដំណើរការផ្សារនៅក្នុងរាជធានីនេះធ្វើឡើងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩នៅក្នុងរាជធានីភ្នំពេញ ហាក់បានថយចុះនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ជាមួយគ្នានេះដែរ បើទោះជាមានរបាយការណ៍ថា តួលេខឆ្លងថ្មីនៃជំងឺកូវីដ១៩ថយចុះក្តី ក៏អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តរឹតបន្តឹងនិងអនុវត្តនូវរាល់សេចក្តីសម្រេចនានាដែលមានជាធរមាននៅឡើយសំដៅធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ជាបន្តទៀត៕

Share.