កម្មវិធី​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ Justin Bieber មួយ​ចំនួន​ត្រូវ​លុប​ចោល​ដោយសារតែ​តារា​ចម្រៀង​រូប​នេះ​តេស្ត​វិជ្ជមាន​ Covid-19។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាង​របស់​កំពូល​តារា​ចម្រៀង​ល្បី​រូប​នេះ​បាន​ប្រាប់​ CNN ថា​ Justin Bieber កំពុង​តែ​មាន​អាការៈ​ស្រាល​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​ឆ្លង​វីរុស​នេះ​។

នៅ​លើ​ T-Mobile Arena បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ កម្មវិធី​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ Justin នៅ​ក្នុង​ទីក្រុង​ Las Vegas នឹង​ត្រូវ​លុប​ចោល​ដោយ​សារ​តែ​តារា​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​​បាន​ឱ្យ​ដឹង​ដែរថា​តារា​ចម្រៀង​រូប​នេះ​ពិត​ជា​សោកស្ដាយ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ដោយ​គិត​ពី​សុខ​សុវត្ថិភាព​អ្នក​គាំទ្រ​ និង​ក្រុម​ការងារ​ជា​អាទិភាព​​ ចាំ​បាច់​ត្រូវ​តែ​លុប​ចោល​សិន។

តារា​ចម្រៀង​កាណាដា​រូប​នេះ​បាន​លុប​ចោល​ការ​ច្រៀង​និង​សម្ដែង​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ Las Vegas ដោយ​ធ្វើ​ការ​កំណត់​កាល​បរិច្ឆេទ​ប្រគំ​តន្ត្រី​ជា​ថ្មី​​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ប៉ុន្តែ​គ្រប់​យ៉ាង​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​អាស្រ័យ​លើ​កម្មវិធី​លេង​វគ្គ​ជម្រុះ​ NHL។

អ្នក​គាំទ្រ​អាច​យក​សំបុត្រ​ទៅ​ប្ដូរ​ជា​ប្រាក់​វិញ​បាន​។ ក្រៅ​ពី​លុប​ចោល​ការ​ប្រគំតន្ត្រី​ហើយ​នោះ​ នៅ​ក្នុង​សប្ដាហ៍​nV តារា​ចម្រៀង​ល្បី​ថែម​ទាំង​លុប​ចោល​ការ​ ប្រគំ​តន្ត្រីផ្សេង​ៗ​​​នៅ Glendale, Arizona,Tacoma,Washington និង​ Los Angeles ផង​ដែរ​៕

ប្រភព៖ thedenverchannel.com

Telegram-Troryorng
Share.