ក្រុមមន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់ជួរភ្នំក្រវាញ បានជួយសង្រ្គោះសត្វរញីផេះមួយក្បាលឱ្យរួចផុតពីក្រញាំព្រានព្រៃ ដែលបានចាប់ដាក់ក្នុងបាវចងមាត់បិទជិតចេញពីតំបន់ជួរភ្នំក្រវាញកាលពីពេលថ្មីៗនេះ។

ក្រោយពីជួយសង្រ្គោះមន្រ្តីឧទ្យានុរក្សបានលែងសត្វរញីចូលព្រៃទៅរស់នៅតាមបែបធម្មជាតិវិញផងដែរ។

សូមបញ្ជាក់ថារញី មានឈ្មោះវិទ្យាសាស្រ្តថា Nycticebus bengalensis ជាប្រភេទសត្វកំពុងរងគ្រោះនិងទទួលរងការគំរាមកំហែងដោយសារតែតម្រូវការផលិតជាឱសថបុរាណ និងពាណិជ្ជកម្មសត្វចិញ្ចឹមខុសច្បាប់។

ប្រភព៖ក្រសួងបរិស្ថាន

Share.