យោងតាមសេចក្តីប្រកាសរបស់ UEFA នៅល្ងាចថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ បានឲ្យដឹងថាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាល ២០២១-២០២២ សម្រេចផ្លាស់ប្តូរទីតាំងពីប្រទេសរុស្សី ទីក្រុង Saint Petersburg ទៅកាន់ប្រទេសបារាំង នៅទីក្រុងប៉ារីស ក្នុងកីឡដ្ឋានជាតិ Stade de France។

មូលហេតុនៃការផ្លាស់ប្តូរទីតាំងប្រកួត គឺដោយសារតែប្រទេសរុស្សី បានបាញ់មីស៊ីលឈ្លានពានចូលប្រទេសអ៊ុយក្រែន កាលពីម្សិលមិញនេះទើបបណ្តាប្រទេសមួយចំនួនមិនគាំទ្រក្នុងការឲ្យប្រទេសរុស្សីធ្វើជាម្ចាស់ផ្ទះ។

ចំណែកឯវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ UEFA Europa League នឹងធ្វើនៅប្រទេសអេស្ប៉ាញដដែល ក្នុងកីឡដ្ឋាន Ramon Sanchez-Pizjuan របស់ក្រុម Sevilla៕

Telegram-Troryorng
Share.