លោក​យាយ​ ណយ​ សំណាង​គឺ​ជា​សិល្បការិនី​អាយ៉ៃ​ជើង​ចាស់​ ដែល​បាន​វិវត្ត​ខ្លួន​មក​ជា​អ្នក​កំប្លែង​ដូច​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ​សព្វថ្ងៃ​នេះ​ ​កាល​ពី​ម្សិលមិញ​បាន​ជួប​រឿង​អកុសល​ដោយ​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ ​ហើយ​ត្រូវ​បាន​ដឹក​ទៅ​សំរាក​នៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ហើយ​។

សូមចុចត្រង់នេះ៖ ពុទ្ធោ​!​ ​កូន​ប្រុស​​តារា​កំប្លែង​​យាយ​ ណាង ​ប្រាប់​ថា​ម្ដាយ​ខ្លួន​​កើត​ជំងឺ​ដ៏​កាច​សាហាវ​!​​

លោក វណ្ណា ស័ក្តិ (កូន) និង លោកយាយ ណយ សំណាង​ (ម្ដាយ)

លោក​យាយ​ ណាង​​ ​ក្រៅ​ពី​មាន​ជីវភាព​ខ្វះខាត​មិន​សំបូរ​ទ្រព្យធន​ហើយ​នោះ​ ​បច្ចុប្បន្ន​មាន​សុខ​ភាព​មិន​សូវ​ជា​ល្អ​បរិបូរណ៍​ប៉ុន្មាន​នោះ​ទេ​ព្រោះ​លោក​យាយ​មាន​ជំងឺ​ប្រចាំ​កាយ​គឺ​ជំងឺ​ ​«​បេះដូង​និង​វង្វេង​»​ ​ថែម​ទៀត​ផង​​

​ដើម្បី​លើក​ជា​កម្លាំង​ចិត្ត​ ក៏​ដូច​ជា​រំលឹក​ពី​សមត្ថភាព​ច្រៀង​អាយ៉ៃ​របស់​សិល្បការិនី​ជើង​ចាស់​រូប​នេះ​ត្រយង​សូម​ដក​ស្រង់​វីដេអូ​ដែល​លោក​យាយ​ ណាង​ បាន​ឡើង​សម្ដែង​ក្នុង​កម្មវិធី​ ​«​ពេញ​ចិត្ត​ឬ​អត់​» របស់​ទូរទស្សន៍​ MYTV ​ដោយ​ច្រៀង​អាយ៉ៃ​ ក្រោម​ចំណង​ជើង​ថា​ «ឆាក​ជីវិត​មនុស្ស​លោក​»​ ដែល​មាន​អត្ថន័យ​អប់រំ​ផ្ដល់​ជា​គតិ​យ៉ាង​ល្អ​សម្រាប់​យក​មក​ពិចារណា​អំពី​នត្តា​ សង្ខារ​របស់​មនុស្ស​មក​ចែក​ជូន​បងប្អូន​សណ្ដាប់​និង​ទស្សនា​។​

សូម​អញ្ជើញ​ចុច​​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

Share.