កីឡាករ Keisuke Honda ដែល​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កំពុង​ប្រកប​អាជីព​ក្នុង​​ពានរង្វាន់​លីគ​កំពូល​ប្រទេស​អាហ្សេបៃហ្សង់ Azerbaijan Premier League ខណៈ​ក្លិប​ថ្មី​​របស់​បុរស​ជនជាតិ​ជប៉ុន​រូប​នេះ​ Neftçi PFK ​បន្ត​រក​បាន​ជ័យជម្នះ តែ​រូប​គេ​ស្ថិត​នៅ​បញ្ជី​កីឡាករ​បម្រុង​​សម្រាប់​ប្រកួត​នេះ។

ក្រុម Neftçi PFK បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ​​ Sumgayit FK ដោយ​លទ្ធផល​១ទល់០ លើ​ទីលាន​កីឡដ្ឋាន Kapital Bank Arena ក្នុង​ទីក្រុង​Sumqayıt នា​យប់​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។ កីឡាករ​​ជនជាតិ​សែប Vojislav Stanković ជា​ម្ចាស់​គ្រាប់​បាល់​ក្នុង​ប្រកួត​នេះ ខណៈ​លោក​Samir Abbasov ដែល​ជា​គ្រូ​បង្វឹក​មិន​បាន​ដាក់​ឱ្យ​ចូល​ប្រកួត​នៅ​ឡើយ​នោះ​ទេ។

ខាង​ក្រោម​ជា​វីដេអូ​ហាយឡាយ​នៅ​ក្នុង​ការ​ប្រកួត​នេះ៖

អត្ថបទពាក់ព័ន្ធ៖ទស្សនា​វីដេអូ​គ្រាប់​បាល់​ដំបូង​របស់ ​Keisuke Honda នៅ​លីគ​កំពូល​ប្រទេស​អាហ្សេបៃហ្សង់
អត្ថបទពាក់ព័ន្ធ៖ទស្សនា​វីដេអូ​គ្រាប់​បាល់​ទី២​របស Honda នៅ​លីគ​កំពូល​ប្រទេស​អាហ្សេបៃហ្សង់ យប់​មិញ

Share.