ដំណឹង​ដែល​កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​ Blink ទូទាំង​ពិភពលោក​គឺ​ Rose សមាជិក​មួយ​រូប​របស់​ក្រុម​ Blackpink បាន​ឆ្លង​ជំងឺ​ Covid-19 ដូច្នេះ​ការងារ​មួយ​ចំនួន​របស់​ក្រុម​ចម្រៀង​នេះ​នៅ​បរទេស​ត្រូវ​លុប​ចោល​ជា​បណ្ដោះ​អាសន្ន​រហូត​ដល់​ Rose ជា​សះស្បើយ​។

YG Entertainment ដែល​ជា​ផលិតកម្ម​គ្រប់គ្រង​លើ​ blackpink បាន​ចេញ​មក​ប្រកាស​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​ទី​២៨ ខែ​កុម្ភៈ​នវ​ថា​ Rose (រ៉ូហ្សេ) បាន​ឆ្លង​ជំងឺ​ Covid-19 ចំណែក​សមាជិក​​៣រូប​ផ្សេង​ទៀត​មាន​ដូច​ជា​​ Jennie, Jisoo និង​ Lisa បាន​ពិនិត្យ​រួច​ហើយ​លទ្ធ​ផល​អវិជ្ជមាន​ និង​មាន​អាការៈ​អ្វី​គួរ​ឱ្យ​បារម្ភ​នោះ​ទេ​ ដោយ​ខាង​ផលិតកម្ម​បាន​បញ្ជាក់​ថា​សមាជិក​ទាំង​៤​រូប​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទាំង​អស់​​ព្រោះ​ក្រុមហ៊ុន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​សុខុមាលភាព​របស់​បុគ្គលិក​ទាំងអស់​។

តាម​សេចក្ដី​រាយការណ៍​ខាង​លើ​បាន​ឱ្យ​ដឹងថា​ Rose មាន​ការងារ​ត្រូវ​ទៅ​បំពេញ​នៅ​ក្រៅ​ប្រទេស​ដូច្នេះ​ហើយ​ទើប​ចាំ​បាច់​ទៅ​ពិនិត្យ​ PCR ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា​មាន​វិជ្ជមាន​ Covid-19 ដូច្នេះ​ YG បាន​លុប​ចោល​ការងារ​ទាំងអស់​ដែល​ពាក់​ព័ន្ធ​នឹង​តារា​ស្រី​រូប​នេះ​។ YG បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «នេះ​គឺ​ផលិតកម្ម​ YG Entertainment Rose សមាជិក​ Blackpink បាន​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​ Covid-19 ក្រោយ​ពិនិត្យ​ PCR មុន​ធ្វើ​ដំណើរ​​ចេញ​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​តី​២៨ កុម្ភៈ ធ្វើឱ្យ​ការងារ​នានា​របស់​នាង​នៅ​ក្រៅ​ប្រទេស​ត្រូវ​លុបចោល​មួយ​ចំនួន​»

ចំពោះ​សមាជិក​៣​រូប​ដែល​នៅ​សល់​លទ្ធផល​អវិជ្ជមាន​ សម្រាប់​អាការៈ​វិញ​នោះ​អ្នក​ទាំង​៤​មិនមាន​អាការៈ​អ្វី​គួរ​ឱ្យ​សង្ស័យ​នោះ​ទេ​។ សមាជិក​ទាំង​អស់​បាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​ Covid-19 គ្រប់​ដូស​ ព្រោះ​ផលិតកម្ម​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​​លើ​​សុខ​ភាព​របស់​សិល្បករ​ក្នុង​ផលិតកម្ម​ក៏​ដូច​ជា​បុគ្គលិក​ផ្សេងៗ​ទៀត​ដែរ​។ ផលិតកម្ម​មាន​សេចក្ដី​ត្រេក​អរ​យ៉ាង​ខ្លាំង​បើសិន​ជា​អ្នក​គាំទ្រ​ទាំងអស់​ចង់​ឱ្យ​ Rose ឆាប់​ជា​ និង​គាំទ្រ​ទៅ​លើការងារ​លំដាប់​ថ្នាក់​អន្តរជាតិ​ទាំង​អស់​របស់​សមាជិក​ Blackpink។ ខាង​ផលិតកម្ម​នឹង​ជំរាបជូន​បន្ថែម​ទៀត​ប្រសិន​បើ​មាន​ដំណឹង​ឬ​កិច្ចការងារ​អ្វី​ប្រែប្រួល​៕

ប្រភព៖ Soompi

Telegram-Troryorng
Share.