ឈុត​តំណាង​ជាតិ​​បវរកញ្ញា​ចក្រវាឡ​ពី​បណ្ដា​ប្រទេស​នានា​ ដែល​បាន​លើក​យក​មក​បង្ហាញ​លើ​វេទិកា​ប្រកួត​ប្រជែង​ ​​Miss Universe 2020 ទាញ​បាន​ការ​ចាប់​អារម្មណ៍​ព្រោះ​មាន​ទាំង​ផ្ដោត​លើ​បញ្ហា​សង្គម​​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​និង​បញ្ហា​នយោបាយ​។​ ស្ត្រី​រូប​ស្អាត ​៧៤​រូប​ មក​ពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ដែល​កំពុង​ដំណើរ​ការ​នៅ​ទីក្រុង​ Miami ​រដ្ឋ​ ​Florida​ ​សហរដ្ឋ​អាមេរិក​។​ ​នារី​រូប​ស្អាត​តំណាង​ប្រជាជាតិ​ន​ីមួយ​បាន​បញ្ចេញ​អស់​សមត្ថភាព​ដើម្បី​ឈ្នះ​តំណែង​ជា​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​ឆ្នាំ​២០២០​ តាម​រយៈ​ការ​ប្រកួត​លើ​វិញ្ញាសារ​ ឈុត​តំណាង​ជាតិ​ វិញ្ញាសារ​ដើរ​បង្ហាញ​ម៉ូដ​ និង​សំនួរ​ចម្លើយ​។​

ខណៈ​ដែល​គេ​ហទំព័រ​ Yahoo បាន​ដាក់​ចេញ​នូវ​ឈុត​តំណាង​ជាតិ​បេក្ខនារី​ពី​ប្រទេស​អាស៊ាន​ដើម្បី​ឱ្យ​មាន​ការ​ Vote (បោះឆ្នោត​) ​ជា​ឈុត​លេចធ្លោ​និង​ល្អ​ផ្ដាច់​គេ​នោះ​ ត្រយង​សូម​បង្ហាញ​ជូន​​ពី​វិធី​ងាយ​ៗ​ដែល​អ្នក​គាំទ្រ​អាច​ចូល​ទៅ​ជួយ​បោះ​ឆ្នោត​ឱ្យ​ឈុត​តំណាង​ជាតិ​កម្ពុជា​បាន​។

លោក​អ្នក​គ្រាន់​តែ​ធ្វើ​ការ​ចុច​លើ​ Link ​នេះ​បន្ទាប់​មក​ទៀត​ចូល​​ទៅ​ចុច​លើ​ឈ្មោះ ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅ​ខាង​លើ​គេ​បង្អស់​​ហើយ​ចុច​ពាក្យ​ (Vote) ​ជា​ការ​ស្រេច។​​ ប៉ុន្តែ​​ក្នុង​នោះ​គេ​ឱ្យ​ជ្រើសរើស​បាន​ចំនួន​៣​ឈុត​ទើប​អាច​ចុច​ Vote បាន​ដូច្នេះ​អ្នកគាំទ្រ​អាច​ចុច​ Vote កម្ពុជា​ ឡាវ ​និង​​​ ម៉​ា​ឡេស៊ី​ ​ព្រោះ​ ​ឡាវ​មាន​ត្រឹម​១% ​ខណៈម៉ាឡេស៊ី​មាន​ពិន្ទុ៣​% ចំណែក​កម្ពុជា​មាន​២​%

ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ប្រទេស​ហ្វីលីពីន​មាន​ពិន្ទុ​នាំ​មុខ​គេ​រហូត​ដល់​ ៦៣​% ខណៈ​លេខ​២​ សិង្ហបុរី​មាន​ពិន្ទុ​​ ៨%​៕

Share.