ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក សម្រេចដកហូតខ្សែក្រវាត់ខ្មៅ៩ដាន់ កាលពីថ្ងៃអង្គារម្សិលមិញនេះជុំវិញការឈ្លានពានរបស់ប្រទេសអ៊ុយក្រែន។

កន្លងមកលោក ពូទីន មិនដែលបានហ្វឹកហាត់កីឡាតេក្វាន់ដូម្តងណាឡើយ មូលហេតុលោកទទួលបានខ្សែក្រវ៉ាត់ខ្មៅ៩ដាន់ ដោយសារតែវាពានរង្វាន់កិត្តិយសផ្តល់សម្រាប់អ្នកដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យកីឡាក្នុងឆ្នាំ ២០១៣ ដោយប្រធានសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក លោក ជូ ជុងវ៉ុន

សម្រាប់បុគ្គលដែលទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ទី ៩ ​កិត្តិយសផ្សេងទៀត​រួមមាន​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ា​ក់ ​អូ​បា​ម៉ា (Barack Obama) និង​ប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev

Telegram-Troryorng
Share.