រឿងរ៉ាវប្ដឹងផ្ដល់រវាងកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី និងលោកឧកញ៉ា ហេង សៀ នៅតែស្ថិតក្នុងការតាមដានយ៉ាងទុកចិត្តទុកដាក់ពីសំណាក់មជ្ឈដ្ឋានមហាជន ជាពិសេសនៅលើបណ្ដាញសង្គមមានការចែករំលែករឿងនេះយ៉ាងច្រើន ថែមទាំងមិត្តសិល្បករ សិល្បការិនី វ័យក្មេងនិងល្បីល្បាញជាច្រើនរូប បានចេញមកគាំទ្រនិងទាមទាររកយុត្តិធម៌ជូនយុវតីរូបនេះយ៉ាងច្រើន។ ក្នុងនោះក៏មានលេចចេញនូវសាក្សីជាច្រើននាក់បានចេញមកអះអាងពីប្រវត្តិសាវតារគ្រួសាររបស់កញ្ញាពិធីការិនីថា គឺជាកូនស្រីក្នុងត្រកូលអភិជន និងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមិនចាញ់គ្រួសារលោកឧកញ៉ាប៉ុន្មាននោះទេ។

ក្រៅមានប្រវត្តិគ្រួសារស្ដុកស្ដម្ភហើយនោះ ងាកមកប្រវត្តិការសិក្សារបស់យូប៊ីវិញក៏មិនធម្មតានោះដែរ ព្រោះអតីត Miss Grand Cambodia 2020 រូបនេះគឺជាអតីតសិស្សធ្លាប់សិក្សានៅក្រៅប្រទេសថែមទៀតផង។
យូប៊ីធ្លាប់សិក្សានៅសាលា Noble Park រដ្ឋ Victoria ប្រទេសអូស្ត្រាលី ក្រោយមកបានត្រលប់មកបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិនៅសាលាចំណេះទូទៅឯកជន AIS។ បច្ចុប្បន្នកញ្ញា យូប៊ីគឺជានិស្សិតឆ្នាំទីពីរផ្នែកជំនួញពាណិជ្ជកម្មនៃសកលវិទ្យាល័យ Paragon អន្តរជាតិ (អតីតសាលា Zaman)។
សូមចុចត្រង់នេះ៖ យូប៊ីទទួលស្គាល់លោក ឧកញ៉ា មិនត្រឹមផ្ញើលុយចូលកុងនាង5លើកទេថែមទាំង…
សូមរំលឹកឡើងវិញថាកញ្ញា មាន ពេជ្ររីតា ត្រូវបានលោកឧកញ៉ា ហេង សៀ ប្ដឹងពីបទ «លួចមានស្ថានទម្ងន់ទោស» ដោយសំអាងថាកញ្ញាបានលួចទូរស័ព្ទនិងប្រើហិង្សា ខណៈដែលកញ្ញា បានប្ដឹងបកលោកឧកញ៉ាវិញពីបទ «រំលោភសេពសន្ថវៈ» និងក្រោយមកប្ដឹងថែមលើបទ «បរិហារកេរ្តិ៍»៕
