តាមរយៈសារព័ត៌មាន Yonhap បានចេញផ្សាយនៅព្រឹកថ្ងៃទី ៥ ខែមីនា នេះឱ្យដឹងថា កូរ៉េខាងជើង បានបាញ់កាំជ្រួចមីស៊ីលស្គាល់អត្តសញ្ញាណឆ្ពោះទៅកាន់សមុទ្រជប៉ុន។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយយោធាកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន Yonhap ក៏បានរាយការណ៍ទៀតថា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានប្រាប់អ្នកសារព័ត៌មាន​ Yonhap អំពីការបាញ់បង្ហោះមីស៊ីលនេះតាមរយៈសារអេឡិចត្រូនិចមួយដែលមិនបានផ្តល់ព័ត៌មានលម្អិត។ «កូរ៉េខាងជើងបានបាញ់ផ្លោងគ្រាប់ទី ៩ ហើយក្នុងឆ្នាំនេះ ស្របពេល៤ថ្ងៃមុនការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីកូរ៉េខាងត្បូង»។

ពីប្រភពសារព័ត៌មានជប៉ុននៅក្យូដូ ក៏បានឱ្យដឹងថា «កូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចអ្វីម៉្យាងដែលទំនងជាមីស៊ីលផ្លោង»។ យ៉ាងណាមិញ គេបានចាប់អារម្មណ៍ថា កូរ៉េខាងជើង បានបាញ់ផ្លោងមីស៊ីល ២គ្រាប់ហើយទាំងលើកនេះ ខណៈដែលពិភពលោកកំពុងផ្ដោតការចាបអារម្មណ៍ចំពោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕

ប្រភព៖ RT, Yonhap

Telegram-Troryorng
Share.