ភ្នំពេញ៖ បុរសម្នាក់  បើករថយន្តប្រាដូមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2I-5929 តាមបណ្ដោយផ្លូវលេខ 271 ក្នុងទិសដៅពីលិចមកកើត  ក្នុងល្បឿនលឿន។ លុះមកដល់ខាង មុខ វិទ្យាល័យជាស៊ីមសាមគ្គី ក៏បានរេចង្កូតទៅបុក រនាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់ 4 កង់ ហើយរថយន្តផ្លោងក្រឡាប់អូស 50 ម៉ែត្រ ទើបត្រឡប់មកសភាពដើមវិញ តែជាសំណាងល្អមិនមាន អ្នករងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 1:25 នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 5 ខែមីនា ឆ្នាំ 2022 ក្នុងសង្កាត់ស្ទឹងមានជ័យ 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បាទចុះមកដល់ទីតាំង កន្លែងកើតហេតុ ធ្វើការស្ទូចរថយន្ត យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ៕

Share.