ក្លិប​បាល់ទាត់ Sarawak United FC ដែល​ជា​ទ្រនំ​ថ្មី​របស់​កីឡាករ កុក បូរីស អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​​បរាជ័យ​នៅ​ថ្ងៃ​បើក​ឆាក​​នៃ​ពានរង្វាន់​លីគ​កំពូល​ម៉ាឡេស៊ី (Malaysia Super League 2022) នៅ​លើ​ទឹកដី​Sarawak State Stadium របស់​ខ្លួន នា​រាត្រី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២២ នេះ ក្រោម​ថ្វី​ជើង​​ក្រុម Kedah Darul Aman FC ដោយ​លទ្ធផល ១ទល់០។

កុក បូរី ម្ចាស់​អាវ​លេខ​២៩ ត្រូវ​បាន​លោក​គ្រូ​បង្វឹក B. Sathianathan ដាក់​ឱ្យ​បង្ហាញ​ខ្លួន​ពេញ​ម៉ោង​៩០​នាទី ខណៈ​រូប​គេ​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល​ S Logeswaran ពិន័យ​កាត​លឿង​នៅ​នាទី​ទី៧២ ក្នុង​ចំណោម​កាត​លឿង​ទាំង​៣ ក្នុង​ការ​ប្រកួត​នេះ។

ខាង​ក្រោម​ជា​វីដេអូ​ហាយ​ឡាយ​នៅ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Sarawak United ប្រកួត​ទល់​ក្រុម Kedah Darul Aman FC៖

Telegram-Troryorng
Share.