ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ បទ​ចម្រៀង​ Version ប្រុស​ «ផ្លូវ​ណា​ទៅ​ផ្ទះ​ម៉ែ​ក្មេក​»​ ក៏​ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​ឱ្យ​អ្នក​គាំទ្រ​បាន​ស្ដាប់​និង​ទស្សនា​កម្សាន្ត​ រហូត​ផ្ទុះ​ការ​សរសើរ​ម្ចាស់​បទ​ ព្រម​ទាំង​ប្រៀប​ធៀប​សំឡេង​​ថា​ស្រដៀង​​នឹង​តារា​ចម្រៀង​ល្បី​ទើប​បាន​ងារ​ជា​ឧកញ៉ា​​ថ្មី​ៗ​ ខេមរៈ ​សិរីមន្ត ​ទៀត​ផង។​

បច្ចុប្បន្ន​បើ​និយាយ​ពី​បទ​ចម្រៀង​ប្រហែល​ជា​គ្មាន​បទ​ចម្រៀង​ណា​អាច​ស៊ី​ដាច់​បទ​ «ផ្លូវណា​ទៅ​ផ្ទះ​ម៉ែ​ក្មេក​» ដែល​ជា​សំនៀង​ដើម​របស់​កញ្ញា​ ថាន់​ នឿ​ថង​ នៃ​ផលិតកម្ម​ HB Production នោះ​ឡើយ​ ព្រោះ​ទៅ​​ដល់​ទីណា​ក៏​ឮ​តែ​​បទ​នេះ​ចាក់​ប្រគំ​រងំ​ជា​និច្ច​។

ដោយ​មើល​ឃើញ​ពី​ប្រជាប្រិយភាព​និង​ពេញ​និយម​ច្រើ​ន​ពី​សំណាក់​អ្នក​គាំទ្រ​ផលិតកម្ម​ HB បាន​​បញ្ចេញ​ MV ផ្លូវការ​បទ​ចម្រៀង​ «ផ្លូវ​ណា​ទៅ​ផ្ទះ​ម៉ែ​ក្មេក​» នា​ថ្ងៃ​​សៅរ៍​ទី​៥ ខែ​មីនា​ ឆ្នាំ​២០២២ ​នេះ​តែ​ម្ដង​។ ត្រឹម​តែ​៧​ម៉ោង​ គិត​ត្រឹម​ម៉ោង​៥​ ​ល្ងាច​ ក្នុង​ថ្ងៃ​ដដែល​ បទ​ចម្រៀង​នេះ​មាន​ចំនួន​​ចូល​ទស្សនា​ជាង​ ៣ម៉ឺន​ ៥​ពាន់​​​ដង ​លើ​ Youtube ​មិន​​តែ​ប៉ុណ្ណោះ​ ហ្វេន​ៗ​ថែម​ទាំង​ចូល​មក​ Comment សរសើរថា​តារា​ចម្រៀង​រូប​សង្ហា ​​ដែល​ជា​អាយដល់​របស់​​ពួក​គេ​រូប​នេះ​​មាន​សំឡេង​ពីរោះ​ស្ទើ​តែ​គ្រប់​គ្នា​។

នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​ហ្វេន​មួយ​ចំនួន​បាន​បាន​លើក​ជា​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ដែរ​ថា​ តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​មាន​ទឹក​ដម​សំឡេង​ពីរោះ​ ស្រដៀង​នឹង​កំពូល​តារា​ចម្រៀង​លំដាប់​ប្រទេស​ លោក ​ខេមរៈ សិរីមន្ត​ថែម​ទៀត​ផង​។

ពេជ្រ ជេត្រា ​ដែល​ជា​អតីត​បេក្ខជន​ប្រឡង​កម្មវិធី​ X-Factor Cambodia ​មាន​បទ​ចម្រៀង​ល្បី​​និង​ចំនួន​ទស្សនា​រាប់​លាន​ដង​ជា​ច្រើន​បទ​នៅ​លើ​ Platform ផ្ទុក​វីដេអូ​ដ៏​ធំ​ដូច​ជា​ Youtube ដោយ​បទ​ចម្រៀង​ទាំង​នោះ​មាន​ដូច​ជា​បទ​៖ «​យក​​ជីវិត​ចងដៃ​ការ​អូន​», «ក្បែរ​បង​ជិះកង់​ក្បែរ​គេ​ជិះ​ឡាន​», «ទឹក​ភ្នែក​កម្មករ​» និង​ «១​ឆ្នាំ​ចុង​ក្រោយ​»៕

Telegram-Troryorng
Share.