
សមត្ថកិច្ចបានធ្វើការចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សឱ្យថតរូបអាសអាភាសពាក់ព័ន្ធនឹងករណីកញ្ញា មាន ពេជ្ររីតាដែលធ្វើឱ្យមហាជនមានការភាន់ច្រឡំនិងប៉ះពាល់កិត្តិយសរបស់កញ្ញាយ៉ាងធ្ងន់ធ្ងរ។

បុរសដែលបានជួលមនុស្សប្រុស-ស្រីឱ្យថតរូបអាសអាភាសនោះត្រូវបានគេស្គាល់ថាឈ្មោះ ឃន ឈុនដារ៉ា មានអាយុ ៣២ឆ្នាំ ជាម្ចាស់ហាងកាហ្វេល្បីឈ្មោះមួយគឺ Tube Cafe និង The KOI។ ករណីនេះកម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀតដែលបានចូលរួមប្រឌិតរឿងខាងលើនេះឡើង។
យោងតាមប្រសាសន៍របស់ មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ឱ្យដឹងថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ រូបនេះ បានទៅជួលមនុស្សប្រុស-ស្រីមួយគូមកថតរូបឈុតឆាកអាសអាភាស រួចហើយបានយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីបំភាន់មតិសាធារណៈឱ្យមានការយល់ច្រឡំថានោះគឺជា រូបភាពរបស់កញ្ញា មាស ពេជ្ររីតា ហៅ យូប៊ី។