មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានប្រកាសថា អាជ្ញាធរបានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ចំនួន០៩នាក់ថ្មីថែមទៀតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។

អ្នកវិជ្ជមានកូវីដ១៩ថ្មី ទាំង០៩នាក់នោះរួមមាន មកពីប្រទេសថៃ ២នាក់, រាជធានីភ្នំពេញ២នាក់, កំពង់ស្ពឺ ១នាក់ និងខេត្តព្រះសីហនុ ២នាក់ ព្រមទាំងមានអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺចំនួន២នាក់។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៥២នាក់ (ស្រី២៧នាក់) ក្នុងនោះជាសះស្បើយចំនួន០៤ករណី (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៤៨ករណី (ស្រី២៥នាក់)៕

Share.