កំពង់ធំ ៖ ខេត្តកំពង់ធំ ជាប់ចំណាត់ថ្នាក់លេខ៥ លើវិស័យកសិកម្ម នៅទូទាំងប្រទេសកម្ពុជា ដែលកំពុងតែប្រើប្រាស់បច្ចេកទេសទំនើប។

បច្ចុប្បន្នប្រទេសជាតិយើងមានការរីកចំរើនគ្រប់វិស័យ ហើយអ្វីដែលពិសេសនោះខេត្តកំពង់ធំទទួលបានចំណាត់ថ្នាក់លេខ៥ ទូទាំងប្រទេសកម្ពុជា ទៅលើផ្នែកកសិកម្មស្រូវ នេះបើតាមការលើកឡើងរបស់លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាណ និងនេសាទខេត្តកំពង់ធំ បានថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃយោគយល់គ្នារវាងក្រុមហ៊ុន ប្រូហ្វីត លីងឃើរ(ខេមបូឌា) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០ ២២។

លោកបានបន្តថា វិស័យកសិកម្មក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះមានការរីកចំរើនខុសពីមុន ​កាលពីមុនប្រជាកសិករយើងធ្វើស្រែសំរាប់តែលក់ដូរតាមទីផ្សារខ្នាតតូច ឬខ្លួនឯងប៉ុណ្ណោះ។ តែបច្ចុប្បន្ននេះប្រជាកសិករយើងធ្វើស្រែសំរាប់ធ្វើពាណិជ្ជកម្មនាំចេញ និងក្នុងប្រទេស។ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូរការធ្វើកសិកម្មបែបទំនើបនេះដែរ បើកសិកម្មទំនើប ត្រូវមានទាំងបច្ចេកទេស និងសំភារៈទំនើបផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនេះលោកឧកញ៉ា ហង់ សុគន្ធប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CA CA) បានថ្លែងថា បច្ចុប្បន្ននេះសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានគ្រប់គ្រងសហគមន៍ចំនួន១២១៧ សហគមន ទូទាំងប្រទេសកម្ពុជា និងសហជីពចំនួន១៥ យើងបានសិក្សាពីបញ្ហាដ្រូននេះ នឹងប្រើពេលយូរអង្វែងជាមួយគ្នាដើម្បីស្វែងរកការផ្លាស់ប្តូរគោល លទ្ធផលផលិត តាមបែបប្រពៃណីឲ្យប្រែក្លាយទៅជាទំនើបកម្មឲ្យទាន់ប្រទេសជិតខាងដែលកំពុងតែអភិវឌ្ឍវិស័យកសិកម្ម ។

លោក ខូវ គឹមសាន អគ្គនាយកក្រុមហ៊ុនប្រូហ្វីត លីងឃើរ(ខេមបូឌា) បានប្រាប់ថា ដើម្បីដោះស្រាយជូនប្រជាក សិករ ដោយផ្ដោតសំខាន់លើការផ្គត់ផ្គង់សេវាកម្មកសិកម្ម ដ្រូន (DJI) កសិកម្មបែបទំនើបនេះ និងដើម្បីកែប្រែ ផ លវិបាក នៃការប្រើប្រាស់ នូវទម្លាប់ចាស់ ដែលប្រជាកសិករធ្លាប់អនុវត្តកន្លងមក និងការប្រើប្រាស់ឧបករណ៍ដើរបា ញ់ថ្នាំសត្វល្អិតដោយដៃ និងឧបករណ៍ផ្សេងផ្សេងទៀត ដែលខ្វះការប្រុងប្រយ័ត្ន នៅមានការធ្វេសប្រហែសធ្វើឲ្យប៉ះពាល់ដល់សុខភាព។ហើយដ្រូន កសិកម្ម(DJI) ក៏ចូលរួមចំណែក ក្នុងការអភិវឌ្ឍ វិស័យកសិកម្មនៅកម្ពុជាអោយកាន់តែខ្លាំងខ្លា ដែលដ្រូនកសិកម្មនេះបាន បង្កលក្ខណៈងាយស្រួលខ្លាំង ចំពោះផ្នែកវិស័យកម្មក្នុងប្រទេសយើង ព្រោះវាចំណេញពេលវេលាចំណាយតិច ។

គួរបញ្ជាក់ថា ខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះផ្ទៃដីកសិកម្មមានចំនួន ៣៣០ពាន់ហិតា (ស្រូវស្សា និងស្រូវប្រាំង ជាប់បំណាត់ថ្នាក់លេខ ៥ទូទាំងប្រទេស) ចំការស្វាយចាន់ទីមាន ផ្ទៃដីសរុប ១១៥ពាន់ហិតា (ជាប់ចំណាត់ថ្នាក់ លេខ ១ទូទាំងប្រទេស) ចំការកៅស៊ូ មានផ្ទៃដីសរុប ១២ម៉ឺនហិតា ផ្ទៃដីដំឡូងមី និងស្វាយកែវរមៀតមានផ្ទៃធំដែរ ហើយពីខាងផ្លូវជាតិលេខ ៦(ខាងក្រោម) ផ្នែកដំណាំស្រូវ ផ្នែកខាងលើ គឺអំណោយផលផ្នែកដំណាំកសិឧស្សាហ កម្ម៕

Telegram-Troryorng



   
Share.