តាម​រយៈ​សារ​ព័ត៌មាន​ Insider​ បាន​ចេញ​ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ បាន​ឱ្យ​ដឹង​ថា​ តារា​ Youtuber​ ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​ ដែល​ជា​អតីត​យោធា​ជើង​ទឹក​គឺ​ លោក​ Ken​ ​Rhee​ បាន​កំពុង​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន​ ដើម្បីស្ម័គ្រ​ចិត្ត​ចូល​សមរ​ភូមិជួយប្រយុទ្ធ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្សី​។​

តែ​យ៉ាង​ណា​មិញ​ គេ​មិន​បាន​ដឹង​ថា​លោក​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ណា​នោះ​ទេ​ ខណៈ​​រដ្ឋា​ភិបាល​កូរ៉េ​ខាង​ត្បូង​ កំពុង​មាន​វិធាន​ការ​រឹត​បន្តឹង​ចំពោះ​ការ​ឆ្លង​ដែន​ទៅ​កាន់​អ៊ុយក្រែន​ និង​ហាមឃាត់មិនឱ្យប្រជាជនកូរ៉េ​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​។ ​តាម​សេចក្ដី​ថ្លែ​ងការណ៍​មួយ​ ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​បាន​លើក​ឡើង​ថា​ «អ្នកណា​ម្នាក់​ដែល​ឆ្លង​ដែន​ទៅ​អ៊ុយក្រែន​ដោយ​គ្មាន​ការ​អនុញ្ញាត​ អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ១​ឆ្នាំ​ ឬ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ 10​ លាន​វ៉ុន​ (ប្រហែល​ 8,150​ ដុល្លារ​)​។​ ហើយ​ពួក​គេ​ក៏​នឹង​ត្រូវ​ដក​ហូត​លិខិត​ឆ្លងដែន​របស់​ពួកគេ​ និង​អាច​ប្រឈម​មុខ​ជា​មួយ​នឹង​បញ្ហា​ក្នុង​ការ​ស្នើរ​សុំ​យក​លិខិត​ឆ្លងដែន​វិញ​»។

យ៉ាង​ណា​ក្ដី​ លោក​ Ken​ Rhee​ ជា​តារា​ Youtuber​ ដែល​មាន​រូប​រាង​សង្ហា​ និង​មាន​វ័យ​ ៣៧​ ឆ្នាំ​ ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​មាន​អ្នក​ Subscribe​ ឆា​ណែល​យូធូប​របស់​លោក​ចំនួន​ជាង​ ៧​ សែន​នាក់​ ដោយ​រាល់​វីដេអូ​នីមួយ​ៗ​របស់​លោក​មាន​អ្នក​ចូល​ទៅ​ទស្សនា​ច្រើន​ជាង​ ១០០​លាន​ដង​។ លោក​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនស្ដា​ក្រាម​របស់​លោក​ថា​ ​«ក្រុម​របស់​ខ្ញុំ​បាន​មក​ដល់​អ៊ុយក្រែន​ដោយ​សុវត្ថិភាព​។ ជា​ជាង​ខ្ជះខ្ជាយ​ពេល​វេលា​ក្នុង​ការ​ស្វែង​រក​លិខិត​ឆ្លង​ដែន​របស់​យើង​មិន​ត្រឹមត្រូវ​។ សូម​គិត​ពី​អ្វី​ដែល​អ្នក​អាច​ជួយ​បាន​ប្រសើរ​ជាង​» ។ មួយ​ទៀត​ លោក​ក៏​បាន​បង្ហោះ​ពី​គោល​ជំហរ​របស់​លោក​ដែល​ថា​ «​ក្នុង​​អំឡុង​​សង្គ្រាម​​កូរ៉េ​ ពិភពលោក​​បាន​​ជួយ​​កូរ៉េ​​។ ឥឡូវនេះ​ យើង​នឹង​ជួយ​អ៊ុយក្រែន​។ យើង​មិន​អាច​គ្រាន់​តែ​ឈរ​ក្បែរ​ និង​មើល​មនុស្ស​ស្លូត​ត្រង់​ត្រូវ​របួស​ និង​ស្លាប់​នោះ​ទេ​​»​។

ស្រប​ពេល​នោះ​ដែ​រ ​Ken​ Rhee​ ត្រូវ​បាន​សារព័ត៌មាន​កូរ៉េ​ The​ Korea​ Herald​ ទម្លាយ​សាវតារ​ថា​ លោក​ក៏​ធ្លាប់​បាន​បង្ហាញ​មុខក្នុង​ស៊េរី YouTube​ «Fake Men» ជាមួយ​សកម្មភាព​ហ្វឹកហាត់​យោធា​ជើង​ទឹក​ ហើយ​នៅ​អំឡុង​ឆ្នាំ​ ២០០០​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​និង​កាត់​ទោស​ពី​បទ​រំលោភ​ផ្លូវភេទ​លើ​នារី​ផង​ដែរ​៕

ប្រភព៖ Insider

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.