ជាកំណត់ត្រាថ្មីមួយទៀតសម្រាប់កម្ពុជាដែលមានអ្នកជំងឺកូវីដ១៩ចំនួន១៣៨០នាក់ជាសះស្បើយឡើងវិញខណៈដែលចំនួន អ្នកឆ្លងថ្មីមានចំនួន៣៥០នាក់។

នៅថ្ងៃនេះដែរមានមនុស្ស៣នាក់បន្ថែមទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅកម្ពុជា។

គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២២,១៨៤ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២,១២០នាក់ និងស្លាប់សរុបចំនួន១៥០នាក់៕

Share.