ដូចមហាជនបានដឹងមកហើយ ម៉ៃ សុគន្ធ បានចោលឈ្មោះពីតារាសិល្បៈមកជាកំពូលអ្នកទើសនៅលើបណ្ដាញសង្គមហ្វេសប៊ុកវិញម្ដង។ នៅក្នុងនោះ លោកតែងតែបង្ហាញសកម្មភាពតាមរយៈពាក្យសម្ដីឌឺដងផ្លែផ្កាផ្លោងឱ្យតារាសិល្បៈជាច្រើន ដែលតាមគេនៅចាំរួមមាន លោក ខេមរៈ សិរីមន្ត និងលោក G-Devith ជាដើម។ល។ ម៉ៃ សុគន្ធ ត្រូវបានគេកត់សម្គាល់ឃើញ ចូលចិត្តឆក់យកចំណាប់អារម្មណ៍ពីមហាជនសឹងតែគ្រប់ព្រឹត្តិការណ៍។ ជាក់ស្ដែងនៅពេលថ្មីៗនេះ​ ម៉ៃ សុគន្ធ បានផ្លោងសម្ដីចំអកចំពោះម្ចាស់ពាន Beat The Best គឺលោក សួ វិចិត្រ ផងដែរ។

ចុចអាន៖ ​វីដេអូ​​១០​បទ ​មាន​តួ​លេខ​ទស្សនា​ជិត​១០០លានរបស់​​បេក្ខជន​ខេត្ត​ពោធិ៍សាត់​​ សួ វិចិត្រ ពី​​កម្មវិធី​ Beat the Best…

ចុចអាន៖ ​ក្បួន​ដង្ហែ​ពាន​ Beat The Best ​របស់​ សួ វិចិត្រ គគ្រឹកគ្រេងកក្រើក​ខេត្ត​ពោធិ៍សាត់​!

បន្ទាប់ពីបានឃើញសកម្មភាពក្បួនដង្ហែស្វាគមន៍តារាចម្រៀង សួ វិចិត្រ មកកាន់ទឹកដីខេត្តពោធិសាត់ ភ្លាមៗនេះ លោក ម៉ៃ សុគន្ធ បានសរសេរនៅលើហ្វេសប៊ុកថា «ឈ្នះពានរង្វាន់ចម្រៀងទូរទស្សន៍មួយសោះនាំគ្នាហែរឡើងព្រាតមើលតែពានចម្រៀងទូទាំងប្រទេសឈឺចិត្តណាស់។ រីឯកវី គង្គ ប៊ុនឈឿន ម្ចាស់បទស្ទឹងសង្កែ ទទួលមរ ណភាពស្ងាត់ឈឹងលើសហើយប្អូនៗអើយ»។ លោក ម៉ៃ សុគន្ធ បានបន្ថែមថាគេផុសថា «Beat The Best ហ្នឹងប្រឡងកម្រិតពិភពលោកតែឆែកមើល ទៅមានតែខ្មែរយើងមួយប្រឡងហ្នឹងថៃវៀតណាម កូរ៉េ ,ចិន។ រកអត់ឃើញផងតែThe Voice or idol ទើបមានទូទាត់ពិភពលោកមែន? លេងរកស៊ីកុហក់ពូចឹង មិនជឿ Search រកទៅ»។ ការចំអកនេះ ត្រូវបានគេយល់ឃើញថា មិនត្រូវបង្អាប់ដល់ម្ចាស់ពាននោះទេ តែក៏បង្ខំឈ្មោះរបស់កម្មវិធីទាំងមូលផងដែរ។

មិនយូរប៉ុន្មាន គេក៏បានហ្វេនអ្នកគាំទ្រតារាចម្រៀង សួ វិចិត្រ បានចូលទៅតទល់នៅក្នុង Comment វិញថា ៖ «បងមានអ្នក Sponser នៅ ខិខិខិ គិតតែពីផលប្រយោជន៍ខ្លួនឯងមែន បើសរសេរពាក្យនេះដើម្បីទាក់ទាញឱ្យគេSponser បងឯងមែន? បងពិតជាអាត្មានិយមខ្លាំងណាស់ដោយយកភាពល្បីល្បាញរបស់គេមកប្រើលើផលប្រយោជន៍ខ្លួនឯង នេះគ្រាន់តែពាក្យដែលខ្ញុំរិះគន់បងទេ។ ខេត្តគេលុយគេវាជាទឹកចិត្តរបស់ថ្នាក់ដឹកនាំគេហេតុអ្វីបងមិនទើសរឿងនយោបាយ រឿងដែលយួនមិនព្រមចេញពីទឹកបងមិនទើសផង ឬបងមិនហ៊ាន រឿងបែបៗនេះគួណាបងជួយឈឺឆ្អាលព្រោះជាមនុស្សដែលគេស្គាល់ច្រើនព្រោះវាជារឿងបញ្ហាសន្តិសុខជាតិហេតុអ្វីបងមិនទើស ?បងគួរណាប្ដូផ្នាត់គំនិតប្រកាន់ច្រើទៅ»។

ចុចអាន៖ មនុស្ស​មួយ​នគរ​សរសើរ​ MV ថ្មី​ ទេព បូព្រឹក្ស ប៉ុន្តែ​​​​ ម៉ៃ សុគន្ធ បែរ​ជាចេញ​មុខ​រិះគន់​​​ទៅ​វិញ​

នៅមានសម្ដីអ្នកលេងបណ្ដាញសង្គមខ្លះទៀតនិយាយថា៖ «ទើសចេញមកដូចមិនដែលបានរៀន… ថីនឹងលោកពូធ្វើអត់បានដូចគេច្រណែនមែន?»។ មួយទៀតថា ៖«កុំទិសគេច្រើនពេក គេធ្វើដើម្បីខេត្តគេទេ ឥឡូវវិស័យអីក៏មានអភិបាលខេត្ត អភិបាលរងខេត្តចាំជួយដែល គួរតែចូលរួមអបអរនឹងគេទៅ» និងមួយទៀតថា «វាជាស្នាដៃរបស់គាត់ ហើយគាត់សមនឹងទទួលបានការទទួលស្គាល់ និងអបអរសាទរ។ ជ័យជំនះនេះកើតចេញពីការខិតខំប្រឹងប្រែង ការលះបង់ និងទេពកោសល្យរបស់គាត់។ យើងមិនអាចព្រងើយកន្តើយចំពោះការពិតដែលថា គាត់ជាតារាចម្រៀងដែលមានទេពកោសល្យ ហើយគាត់បានព្យាយាមយ៉ាងខ្លាំងដើម្បីឈ្នះការប្រកួតនេះ។ ម៉្យាងវិញទៀត គាត់បានចូលរួមការប្រកួតប្រជែងជាមួយបេក្ខជនជាច្រើនរូបទៀតមកពីខេត្តផ្សេងៗគ្នាទូទាំងប្រទេស។ អាស្រ័យហេតុនេះ បងប្អូនដែលមកពីខេត្តរបស់គាត់មានសិទ្ធចូលរួមអបអរសាទរ និងដង្ហែរសមិទ្ធិផលរបស់គាត់ ព្រោះគាត់បានធ្វើឲ្យខេត្តរបស់គាត់មានមោទនភាព។ យើងម្នាក់ៗគួរតែអោយតម្លៃសិល្បះពីព្រោះសិល្បះឆ្លុះបញ្ចាំងពីវប្បធម៌ជាតិ។ សិល្បះករដែលចេញពីការដុះខាត់ រៀនសូត្រ និងការប្រកួតប្រជែងបែបនេះគួរតែត្រូវបានសាទរពីមហាជន មិនមែនទៅគាំទ្រសិល្បះករមួយចំនួនតូចដែលមិនដឹងលេចមុខចេញប្រភពមកពីណាទេ។ យើងគួរតែរៀនបើកចិត្តគំនិតអោយទូលាយទើបប្រទេសជាតិយើងដើរទៅមុខ»។

នៅមិនទាន់អស់នៅឡើយទេ នៅមានអ្នកគាំទ្ររបស់តារាចម្រៀង សួ វិចិត្រ ជាច្រើននាក់ទៀត បន្ដចូលទៅ Comment ជេរ និងចំអកឱ្យ ម៉ៃ សុគន្ធ វិញ ខណៈដែលសាមីខ្លួន សួ វិចិត្រ មិនឆ្លើយតបអ្វីទាំងអស់៕

ចុចអាន៖ លើក​ពាន​បាន​សម្រេច​ ថៅ​កែ​ប្រុស​ថា​នឹង​នាំ​ តារា​ចម្រៀង​ សួ​ វិចិត្រ​ ហោះ​ទៅ​ប្រទេស​កូរ៉េ​កែ​សម្ផស្ស​

Telegram-Troryorng
Share.