តារា​សម្ដែង​ ​ឌី​ ​សូនីតា ​ឬ​ដែល​ហ្វេន​ៗ​និយម​ហៅ​ថា​ចែ​កាដុង​ ​បាន​បង្ហោះ​សារ​មុន​នេះ​បន្តិច​ថា​ មាន​ផេក​មួយ​បាន​យក​រូប​ពោះ​ធំ​របស់​អ្នកនាង​ទៅ​បង្ហោះ​ហើយ​ប្រើ​ពាក្យ​ប្រមាថ​និង​ដៀល​តាម​ចិត្ត​ តែ​ពេល​អ្នកនាង​ផ្ញើ​សារ​ទៅ​សួរ​នាំ​ ​បែរ​ជា​គំរាម​ទម្លាយ​សារ​ជជែក​​ ឆ្លើយឆ្លង​គ្នា​ជា​សាធារណ:​ព្រម​ទាំង​ភ្ជាប់​រូប​អ្នកនាង​ថែម​ទៀត​ផង​។​

សូមចុចត្រង់នេះ៖ កុំ​មើល​ងាយ​អ្នក​សិល្បៈ​​ដឹង​ពី​ប្រវត្តិ​​​សិក្សា​របស់​យូប៊ី​ហើយ ​ទើប​ដឹង​ថា​មិន​ធម្មតា​នោះ​ទេ​!

រូបភាពពី Page Dy Sonita

នៅ​ក្នុង​សំណេរ​ដែល​អ្នកនាង​ ​ឌី សូនីតា​បាន​បង្ហោះ​លើ​ផេកផ្ទាល់​ខ្លួន​នា​រសៀល​ថ្ងៃ​អាទិត្យ​ទី​១៦​ ​ខែ​ឧសភា​ នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ​មាន​អ្នក​យក​រូបភាព​ពោះ​ធំ​អ្នកនាង​ទៅ​បង្ហោះ​ជេរ​ប្រមាថ​ ហើយ​ថែម​គំរាម​ទម្លាយ​សារ​ជជែក​គ្នា​ជាមួយ​អ្នកនាង​ជា​សាធារណ:​ ដោយ​អ្នកម្ដាយ​កូន​មួយ​រូបនេះ​បាន​និយាយ​ថា​នឹង​រង​ចាំ​មើល​ទង្វើ​បុគ្គល​នោះ​សិន​ ​បើសិន​មាន​សកម្មភាព​ណា​មួយ​ដូច​ដែល​បាន​គំរាម​មក​លើ​អ្នកនាង​ នោះ​អ្នកនាង​នឹង​មិន​នៅ​ស្ងប់ស្ងៀម​ជា​ដាច់​ខាត​៖​

«​ខ្ញុំ​ថា​ផុស​រូប​កូន​ជូន​បងប្អូន​ថ្ងៃនេះ​ ​ប៉ុន្តែ​ដោយ​សារ​បើក​ភ្នែក​មក​មាន​រឿង​ទាំង​ព្រឹក​ រឿង​គេ​យក​រូប​ពោះ​ធំ​របស់​ខ្ញុំ​ទៅ​ជរ​​ទៅ​ប្រមាថ​ទៅ​ដៀល​តាម​ចិត្ត​ ​ហើយ​នៅ​ថា​អោយ​កូន​ស្រី​ខ្ញុំ​ទៀត​។​ ខ្ញុំ​ក៏​បាន​ឆាត​ទៅ​អាខោន​របស់​ពួកគេ​ផ្ទាល់​ដើម្បី​សួរ​នាំ​ពី​រឿង​ផុស​នោះ​ ហើយ​គេ​មក​គំរាម​ខ្ញុំ​បន្ថែម​ថា​នឹង​ផុស​ឆាត​ដែល​ខ្ញុំ​ជជែក​ឆាត​ជាមួយ​គេ​ដោយ​ភ្ជាប់​រូប​របស់​ខ្ញុំ​ម្តង​ទៀត​🙄 ​ហមម​…..​មាន​មនុស្ស​ដូច​ពួក​គាត់​ប៉ុន្មាន​នាក់​ទៀត​ ដែល​ផុស​ដៀល​ម្ចាស់​សាមី​ខ្លួន​គេ​ហើយ​ ​គំរាម​ផុស​រូប​គេ​ដោយ​បើក​ចំហ​ចំពោះ​ម្ចាស់​គេ​ទៀត​🤦‍♀️​ ​ខ្ញុំ​នឹង​មិន​ផុស​ឆាត​គាត់​មុន​ទេ​ ខ្ញុំ​នឹង​រង់ចាំ​មើល​ថា​គាត់​នឹង​ធ្វើអ្វី​ដូច​ដែល​គាត់​បាន​គំរាម​អោយ​ខ្ញុំ​រឺ​ក៏​អត់​?​ ​ហើយ​ពេល​នោះ​ ទោះ​បី​ជា​ខ្ញុំ​ជា​មនុស្ស​ស្ងប់​ប៉ុណ្ណា​ ​ក៏​ខ្ញុំ​មិន​នៅ​ស្ងៀម​ដែរ​🙏​🙏​🙏​🙏​»​ សំណេរ​ដក​ស្រង់​ពី​ផុស​ទាំង​ស្រុង​របស់​ផេកអ្នក​នាង​​ Dy Sonita

​អ្នក​នាង​ ​ឌី សូនីតា ​គឺ​តារា​សម្ដែង​មួយ​រូប​ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ ​អាច​សម្ដែង​បាន​គ្រប់​ទម្រង់​ កាច​ ​ឆ្នាស់​ ​ស្លូត​ ​កំប្លែង​ ​ជា​ពិសេស​អ្នកនាង​ទើប​សម្រាល​បាន​កូនស្រី​ដ៏​ស្រស់​ស្អាត​មួយ​រូប​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ ​Smile​ ​និង​ឈ្មោះ​ពេញ​ហៅ​ថា​ Xota Meyhana៕

Share.