AUM PATCHRAPA តារា​សម្ដែង​លំដាប់​លេខ​១​របស់​ប្រទេស​ថៃ​ដែល​អាច​រក្សា​តំណែង​ជា​តារា​ស្រី​លេចធ្លោ​បាន​យ៉ាង​យូរ​ច្រើន​ឆ្នាំ​មិន​មាន​តារា​ស្រី​រូប​ណា​អាច​ជំនួស​តំណែង​បាន​ ជា​ពិសេស​មិន​ថា​តារា​រូប​នេះ​ផុស​អ្វី​ឬ​ធ្វើ​អ្វី​នោះ​ទេ​ ​រមែង​​ទាញ​បាន​ចំណាប់​អារម្មណ៍​​ពី​អ្នក​គាំទ្រ​ជា​និច្ច​។

សូមចុចត្រង់​នេះ​៖ ប្រវត្តិ​ពិត​តួ​ស្រី​ Nanno​ ​ពូកែ​ខ្លាំង​​​រៀន​ចប់​មហាវិទ្យាល័យ​​​នៅ​អាយុ​មិន​ទាន់​ក្បាល​២!

ថ្មីៗ​នេះ​ AUM PATCHRAPA ទើប​តែ​បង្ហោះ​រូបភាព​ខ្លួន​ឯង​ស្លៀក​ខោ​ខូវ​ប៊យ​និង​អាវ​ខើច​បញ្ចេញ​ក្បាល​ពោះ​រាប​ស្មើ​នៅ​លើ​ IG របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ @aum_patchrapa ប៉ុន្តែ​លើស​ពី​រូបរាង​ស្អាត​និង​ទាក់ទាញ​ទោះ​ជា​អាយុ​ក្បាល​លេខ​៤​ហើយ​នោះ​គឺ​ ស្បែក​ជើង​ច្រើន​ម៉ាក​ ច្រើន​ម៉ូដែល ​សុទ្ធសឹង​ជា​ Brand ល្បី​ៗ​ ​ដែល​រៀបចំ​ដាក់​តាំង​ក្នុង​ទូ​​យ៉ាង​មាន​របៀប​រៀបរយ​ ប្រៀប​ដូច​ជា​ហាង​លក់​ស្បែក​ជើង​ទំនើប​មួយ។​

https://www.instagram.com/p/CO4uIMYH4DS/

អ្នក​គាំទ្រ​បាន​ចូល​មក​ខមមិន​នៅ​ខាង​ក្រោម​ផុស​របស់​ AUM ដែល​ភាគ​ច្រើន​ចូល​មក​សរសើរ​ពី​ភាព​ស្រស់​ស្អាត​របស់​តារា​ស្រី​រូប​នេះ​ ដែល​មិន​ថា​ពេល​វេលា​កន្លង​មក​ច្រើន​ឆ្នាំ​នៅ​តែ​រក្សា​ភាព​ក្មេង​ជាង​វ័យ​បាន​យ៉ាង​គង់​វង្ស​មិន​ផ្លាស់ប្ដូរ​។ នៅ​ក្នុង​នោះ​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ និយាយ​​ថា​ឃ្លាំង​រក្សា​ទុក​ស្បែក​ជើង​របស់​ AUM មាន​សុទ្ធតែ​ Brand ល្បី​ៗ​ បើសិន​ជា​រួប​រួម​តម្លៃ​ទាំង​អស់​ចូល​គ្នា​អាច​ទិញ​រថយន្ត​យ៉ាង​ច្រើន​គ្រឿង​។​

AUM គឺ​ជា​តារា​ស្រី​ដែល​គ្រង​តំណែង​តារា​ឈាន​មុខ​ជា​ច្រើន​​ឆ្នាំ​ នៅ​ក្នុង​រង្វង់​សិល្បៈ​ថៃ​ តារា​ស្រី​រូប​នេះ​ត្រូវ​​បាន​​គេ​មើល​ឃើញ​ថា​គឺ​ជា​សេដ្ឋីនី​ដែល​មាន​ប្រាក់​រាប់​រយ​លាន​ព្រោះ​​ថ្លៃ​ខ្លួន​ដែល​តារា​រូប​នេះ​ទទួល​បាន​ការ​ថត​ឃោសនា​ និង​ ភាពយន្ត​ភាគ​មាន​តម្លៃ​ខ្ពស់​កប់​ពពក​៕

Share.