​ថ្ងៃ​នេះ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​ ​ព្រោះ​​ឃើញ​លោក Thi ThaRa ជា​ផលិតករ​មួយ​រូប​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មហា​ហង្ស និង​គូស្នេហ៍​ដែល​មាន​ឈ្មោះ​ថា​ Dèw Dèw រួម​ទាំង​ម្ចាស់​ Sponsor ឈុត​​ឱ្យ​បវរកញ្ញា​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​អារ៉ាប់​រួម​ បាន​ចេញ​មក​ផុស​ដៀលដៀមដាម​ឱ្យ​បវរកញ្ញា​មួយ​រូប​ ហើយ​ប្រដូច​ចរិត​ទៅ​នឹង​សត្វ​ក្រពើ​រមិល​គុណ​។​

ពិត​ណាស់​​មនុស្ស​ជា​ច្រើន​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ ​ទៅ​លើ​ករណី​ជម្លោះ​អាថ៌កំបាង​រវាង​បុគ្គល​ដែល​​បាន​រៀបរាប់​ខាង​លើ​ទៅ​នឹង​បវរកញ្ញាមួយ​រូប​ ដែល​ទំនាស់​ពាក្យ​សម្ដី​នេះ​កើត​ចេញ​ទៅ​​បាន​ដោយ​សារ​តែ​បវរកញ្ញា​​តំណាង​កម្ពុជា​​រូប​នេះ​បាន​ប្រើប្រាស់​សម្ដី​ប្រមាថ​ចំពោះ​គ្រូ​ខ្លួន​ មើល​ងាយ​ដល់​ភេទ​ទី​៣ ហើយ​ថែម​ទាំង​ជា​មនុស្ស​មាន​ចរិត​មិន​​ល្អ​ចាក់​រុក​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​ដក​គ្រូ​បង្ហាត់​ខ្លួន​ចេញ​។ ក្នុង​នោះ​លោក​ Thi Thara បាន​សុំ​ទោស ​ចំពោះ​​មនុស្ស​ពាក់​ព័ន្ធ​ទាំងអស់​​ពិសេស​ម្ចាស់​ស្ពន់សឺ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ឈុត​ដល់​បវរកញ្ញា​រូប​នោះ​។

ក្រៅ​ពី​លោក​ Thi Thara ក៏​មាន​លោក Dew Dew និង​ម្ចាស់​គណនី​ ម៉ារីយ៉ា ម៉ារីយ៉ា ដែល​បាន​ចេញ​មក​បង្ហោះ​សារ​ចាក់ដោត​ និង ​ដៀល​ត្មិះ​ចំពោះ​បវរកញ្ញា​អាថ៌កំបាំង​រូបនោះ​​ដោយ​អ្នក​ទាំងពីរ​នេះ​បាន​បញ្ចេញ​នូវ​ចំណាប់​អារម្មណ៍​មិន​ពេញ​ចិត្ត​ មិន​សប្បាយ​ចិត្ត ថែម​ទាំង​ប្រដូច​ចរិត​បវរកញ្ញា​រូប​នោះ​ទៅ​នឹង​សត្វ​ក្រពើ​ផង​ដែរ។

ក្នុង​ការ​រៀបរាប់​នោះ​ ​ថ្វី​ត្បិត​តែ​មិន​បញ្ចេញ​មក​ចំៗ​ថា​បវរកញ្ញា​រូប​នោះ​ជា​អ្នក​ណា តែបើ​តាម​ការ​តាម​ដាន​ទៅ​ឃើញ​មាន​ពាក្យ​ពេចន៍​ដែល​សរសេរ​មក​ដូច​ជា​ «ខ្ញុំ​ម្ចាស់​ឈុត​ Miss Teen Universe Cambodia សូម​ដក​ឈុត​នេះ​យក​​​មក​វិញ​», «នាង​ព្រហើន​ណាស់​ នាង​ហ៊ាន​ដៀល​ប្រមាថ​ខ្ញុំ​ទាំង​ដែល​ខ្ញុំ​ជា​អ្នក​បង្រៀន​នាង​ ​ចិត្ត​នាង​សាង​ពី​អី​ ​ហាស​ ​ពី​ពិល​មែន​ ​នាង​ចាំ​ទុក​ ​មនុស្សខ្ញុំល្អមិនខ្វះទេ​អ្នក​រាប់​ស្រលាញ់​»​, «​ខ្ញុំ​សូម​ទោស​ដល់​ Sponsor ​ទាំង​អស់​ដែល​ខ្ញុំ​សហការ​ជាមួយ​ជួយ​ដល់​ ​Miss ……..​🐊​………​Cambodia 2022 ខ្ញុំ​នឹង​យក​ឈុត​ទាំង​របស់​បង​ៗ​ជូន​បង​ៗ​ម្ចាស់​ Sponsor ​វិញ​អគុណ​ដែល​ខំ​យក​ចិត្ត​ទុក​ដាក់​កន្ល​ង​មក​​បង​ ​ខ្ញុំ​ពិត​ជា​សោកស្ដាយ​ដែល​ធ្វើ​ឲ្យ​បង​បង​ម្ចាស់​ ​Sponsor​ ​ខក​ចិត្ត​ 🙏»

យោង​តាម​សំណេរ​ទាំង​អស់​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ព្រោះ​បើ​តាម​ការ​ព្រលយ​ពី​ផេក​មួយ​ឈ្មោះ​ថា​ Pageant Cambodia បាន​បញ្ចេញ​ពាក្យ​ពេចន៍​​តាម​រយៈ​ Status ថា «កន្លែង​បង្ហាត់​បវកញ្ញា​វ័យ​ក្មេង​មួយ​ចំនួន​ យក​បវកញ្ញា​គេ​ទៅ​បង្រៀន​ដើរ​តែ​អត់​ចេះប​ង្រៀន​ចរិត​សោះ​ គ្រូ​ម៉ែ​នោម​ឈរ​ ​ឫ ​នោម​អង្គុយ​ ​គ្រូ​ដូច​ជា​ភេទ​ទី​បី​ដែល​ មិច​ឲ្យ​កូន​សិស្ស​ដៀល​គេ​ភេទ​ទី​បី​ចឹង​ ​អ្នក​ខូ​?​ ​ទើប​បាន​សិស្ស​ចេ​ញ​មក​បែប​នេះ​ ​ស៊ីពេ​គេ​ហើយ​ ​ធ្វើ​គ្រា​ន់​ទៀត​ ​Miss​ ​……​🐊.​…​Dubai Cambodia 2022​» ​យោងតាម​សម្ដី​នេះ​​អាច​ទាញ​ជា​សម្មតិកម្ម​​បាន​ថា​យុវតី​ដែល​គ្រប់​គ្នា​កំពុង​និយាយ​ដល់​នោះ​អាច​ជា​ បវរកញ្ញា​តំណាង​កម្ពុជា​ ឬ Miss Teen International Cambodia ឆ្នាំ​២០២២ ដែល​បាន​ចេញ​ទៅ​ប្រកួត​តំណាង​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​មាន​ឈ្មោះ​កាត់​ថា (ទ.ប.ម)។

នៅ​ពេល​នេះ​សារព័ត៌មាន​ត្រយង​កំពុង​តែ​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​បុគ្គល​សំខាន់​ទាំង​៣​រូប​ខាង​លើ​ដើម្បី​សុំ​ការ​ស្រាយ​បំភ្លឺ​បន្ថែម​ ពី​ដំណើរ​ដើម​ទង​ ដែល​បណ្ដាល​ឱ្យ​មាន​ទំនាស់​រហូត​ឈាន​ដល់​​ប្រើប្រាស់​បណ្ដាញ​សង្គម​បញ្ចេញ​កំហឹង​យ៉ាង​ដូច្នេះ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​​៕

Telegram-Troryorng
Share.