ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាលបានចុះយកសំណាកពលរដ្ឋជាង ២០០០នាក់នៅក្នុងខណ្ឌ ពោធិ៍សែនជ័យកាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ នេះ។

ប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ទីតាំងដែលក្រុមគ្រូពេទ្យបានចុះយកសំណាកនោះរួមមានអ្នកដែលសង្ស័យនៅ ម្ដុំផ្សារK_Mall ដោយយកសំណាកសរុបបានចំនួន ១៣៦២ / វិជ្ជមាន ៨៥នាក់។

ទីតាំងសង្ស័យមួយកន្លែងទៀតស្ថិតនៅ ខាងក្រោយផ្សារឯករាជ្យ១ សរុបបានចំនួន ៧៤៤ / វិជ្ជមាន ៣៩នាក់។

ជាលទ្ធផលទាំងពីរទីតាំងនេះ មានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន១២៤នាក់នៃចំនួនអ្នកតេស្តសំណាកសរុបចំនួន ២១០៦នាក់៕

Share.